រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោរមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០

ចែករំលែក៖

ភ្នំពេញ៖ ការឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង រ៉េត សារីតា​បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៏ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន។
រ៉េត សារីតា វ័យ24ឆ្នាំ មានកម្ពស់កម្ពស់168cm មានមុខរបរ ជាពិធីការិនី និង តារាសម្តែង។យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា រ៉េត សារីតា អាចនឹងឈានដល់វគ្គចុងក្រោយនៃការជ្រើសរើសនៅក្នុងកម្មវិធីនេះយ៉ាងណាឡើយ ខណៈពេលបេក្ខនារីផ្សេងទៀតសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្លាំងៗដូចរូបនាងផងដែរ។ តារាស្រីរូបនេះមានសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែ មុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោរជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។ នាងគឺជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបន់បែនខ្ពស់។ ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ ជាច្រើនហើយនាងគឺជាសិល្បការិនីដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន ពិសេសលើការគូមុខ និងតុបតែងសក់។មិនតែប៉ុណ្ណោះ មុនពេលឈានជើងចូលប្រកួតក្នុងកម្មវីធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងធ្លាប់បានឆ្លងកាត់ការហ្វឹងហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីនផងដែរ។អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះគឺនាងអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសាថៃ និងភាសាបារាំងបានផងដែរ។ នាងបានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ។ ស្របពេលដែលកញ្ញា រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយនិងក្លាយជាបទពិសោធនិងបង្ហាញពីភាពមុះមុតតស៊ូរបស់នាងច្រើនមុនពេលឡើងលើវេទិការសម្រស់ខាងលើ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print