កាន់តែធ្ងន់ធ្ងរហើយបារាំង! អាជ្ញាធរប្រកាសរកឃើញអ្នកឆ្លងCOVID-19 ជិត៥ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសបារាំង កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ បានធ្វើបិទ​ប្រទេស​ទូទាំងប្រទេស ចូល​ជាធរមាន​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានរាយ​ករា​រណ៍​ប្រចាំចំពោះករណី​ឆ្លង​COVID-19 នៅថ្ងៃស្រុក្រម្សិលមិញនេះ មានចំនួន ៤៩ ២១៥​ករណី ក្នុងពេល​២៤​ម៉ោង បើធៀប​នឹងកាលពី​ថ្ងៃទី ២៩ ខែតុលា មានចំនួន ​៤៧ ៦៧៣​ករណី។

​បើតាមក្រសួងសុខាភិបាល​បារាំង​ បានបញ្ជាក់ថា តួលេខ​ឆ្លង​សរុប​ឡើងដល់ ១ ៣៣១ ៩៨៤​ករណី​។ ខណៈអ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ មាន២៥៦​នាក់​ក្នុងពេល​ម៉ោង ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ឡើងដល់ ៣៦ ៥៦៥​នាក់​។

ជាមួយគ្នានេះ បើតាមក្រសួងសុខាភិបាល​អ៊ីតាលី បានបញ្ជាក់នៅ​ថ្ងៃទី ៣០ ខែតុលាម្សិលមិញនេះដែរថា៖ ប្រទេសអ៉ីតាលី បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន ៣១ ០៨៤​ករណី ក្នុងពេល​ត្រឹម​២៤​ម៉ោង​ចុងក្រោយ ហើយនេះជា​តួលេខ​ខ្ពស់បំផុត ចាប់តាំងពី​ផ្ទុះ​ជំងឺ​នេះ​ ក្នុងប្រទេស​​មក​។ ខណៈដែលកាលពី​ថ្ងៃ ២៩ ខែតុលា បាន​រកឃើញ​ករណី ២៦ ៨៣១​ករណី ។ ចំពោះករណី​ឆ្លង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាត​៣​ម៉ឺន​ករណីនេះ គឺ​បំបែក​កំណត់ត្រា​ចាស់ ដែល​អ៉ីតាលី​។

​ក្រសួងសុខាភិបាល​អ៉ីតាលី បានបញ្ជាក់ទៀតថា ចំណែកអ្នកស្លាប់​ថ្មី ចំនួន ១៩៩​នាក់​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​សរុប​ឡើងដល់ ៣៨ ៣២១​នាក់ ។ នេះ​គឺជា​តួលេខ​ស្លាប់​ខ្ពស់​លំដាប់​ទី​២ ក្នុង​តំបន់​អឺរ៉ុប តាម​ពីក្រោយ​ចក្រភព​អង់គ្លេស ដែលមាន​រហូតដល់​៤៦២២៩​នាក់​។

​សូមជម្រាបថា កាលពី​ថ្ងៃ​សុក្រទី៣០ ខែតុលាម្សិលមិញនេះ ទីក្រុង​ហិរញ្ញវត្ថុ Milan នៃ​តំបន់ Lombardy ភាគ​ខាងជើង​អ៉ីតាលី នៅតែ​ជា​តំបន់​រងគ្រោះ​បំផុត ដែល​រាយ​កាណ៍​ករណី​ថ្មី ៩៨៦០​ករណី ,បើ​ធៀប​នឹង ៧៣៣៩ ករណី ក្នុង​ថ្ងៃ​ព្រហស្បតិ៍​។ ចំណែក Campania ភាគខាងត្បូង​អ៉ីតាលី ជា​តំបន់​រងគ្រោះ​ខ្លាំង​លំដាប់​ទី​២​។

​ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រី Giuseppe Conte បាន​ដាក់ចេញ​វិធានការ​រឹតត្បិត​លើ​សកម្មភាព​អាជីវកម្ម​កាលពី​សប្ដាហ៍​មុន ដោយ​បញ្ជា​ឲ្យ​ហាង​ស្រា និង​ភោជនីយដ្ឋាន​បិទទ្វារ ត្រឹម​ម៉ោង​៦​ល្ងាច ហើយ​បិទ​ដំណើរការ​កន្លែង​ហាត់ប្រាណ រោងកុន ជាដើម​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​គួរបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រម្សិលមិញនេះ តំបន់​មួយ ឈ្មោះថា Valle D’Aosta របស់​អ៉ីតាលី ដែល​នៅជាប់​ព្រំដែន​បារាំង បានដាក់​បម្រាម​គោចរ​ពី​ម៉ោង​៩​យប់​ដល់​៥​ព្រឹក ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​ការ​រាតត្បាត​ជំងឺ​​ឆ្លងCOVID-19 ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print