នគរបាលប៉ុស្តិ៍រដ្ឋបាលឈ្វាំងចេញល្បាតចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈ្វាំងចេញល្បាតចាប់ខ្លួនបានមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូច ម៉ូតូ១គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឈ្វាំងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈ្វាំងចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈកំពុងល្បាតតាមដងផ្លូវក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូ ក៏ហៅឲ្យឈប់សុំធ្វើការឆែកឆេររកមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

IMG-20150714-WA0005

IMG-20150714-WA0003

...

IMG-20150714-WA0004

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print