ប៉ោយប៉ែតៈមនុស្ស២នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យចំណែកមនុស្សម្នាក់ទៀតរងរបូសធ្ងន់រវាងម៉ូតូសង់បុកជាមួយម៉ូតូសង់ កាលពីម៉ោង១១និង២៣នាទីយប់ថ្ងៃទី១៤ខែកក្កដា២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥នៅចំណុចមុខភោគជនីយ៏ដ្ឋានប៉ោយប៉ែតមានជ័យឋិតក្នុងភូមិបាលិលេយ្យ១.សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចប្រាប់ថាជនរងគ្រោះមានឈ្មោះរី ម៉េងលីភេទប្រុសអាយុ២១ឆ្នាំមុខរបបុគ្គលិកស្នាក់នៅក្នុងភូមិអូជ្រៅ.បើកបរម៉ូតូម៉ាកសង់សេរី២០១៥ពាក់ស្លាកលេខបន្ទាយមានជ័យ1K.4885របូសធ្ងន់ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។ចំណែកបុរសពីនាក់ទៀតរងរបូសធ្ងន់ជិះម៉ូតូម៉ាកទ្រីមសង់១២៥ពណ៏ខ្មៅអត់ស្លាកលេខដោយឈ្មោះលឹម.សុភុងភេទប្រុសអាយុ២០ឆ្នាំរស់នៅក្នុងភូមិក្បាលស្ពាន១.សង្កាត់ក្រុងងខាងលើជាអ្នកជិះពីក្រោយព្រោះអ្នកបើកបរមិនស្គាល់អត្តសញ្ញាណហើយអ្នកទាំងពីពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គល់បូរីស្លាប់ឈ្មោះលឹម.សុភុងជាអ្នកជិះពីក្រោយ។សមត្ថកិច្ចបន្តថាៈមុនកើតហេតុម៉ូតូទាំងពីគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាដោយឈ្មោះរី ម៉េងលីបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពេលដល់ចំណុចកើតហេតុស្រាប់តែម៉ូតូសង់១គ្រឿងទៀតពណ៏ខ្មៅមិនមានស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណជិះមានគ្នាពីនាក់ទាំងតៃកុងក្នុងទិដៅពីលិចទៅកើតបើកលើទ្រួងផ្លូវត្រូវបានឈ្មោះរី ម៉េងលីបុកចំគោលដៅបណ្ដាលឧ្យអ្នកបើកបរទាំងសងខាងរងរបូសធ្ងន់ទាំងអស់គ្នាពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់ទាំងពីនាក់ចំណែកម្នាក់ទៀតរងរបូសធ្ងន់ជាអ្នកបើកបរមិនស្គាល់អត្តសញ្ញាណនៅសំរាកក្នុងមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនមង្គល់បូរី។ដោយឡែកម៉ូតូរងការខូចខាតធ្ងន់ធ្ងទាំងសងខាង។ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅកន្លែងអធិការក្រុងប៉ោយប៉ែតរងចាំដោះស្រាយ។
វណ្ណា
ម៉ូតូសង់បុកម៉ូតូសង់របូសធ្ងន់៣នាក់បញ្ជូនទៅមន្ទីរពេទ្យស្លាប់២នៅសល់១នៅក្រុងប៉ោយប៉ែត
...