រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភា្ល​មៗ​នៅ​កន្លែង​កើតហេតុ

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក​ បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ វ៉ែ​វ​ អាល​ហ្វា​ គ្មាន​ផ្លា​ក​លេខ​ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​។​ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ភូមិ​ក្រសាំង​(​ក​)​ ឃុំ​សាន​គរ​ ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​នោះ​តែ​មិនដឹង​ថា​ជា​ម៉ាក​អ្វី​នោះ​ទេ​ គ្រាន់តែ​លឺ​សំលេង​ប្រាវ​ ធ្វើ​អោយ​ផ្ញា​ក់​ផ្អើ​រ​ដល់​ប្រជា​ពរ​ដ្ន​ក៏​នាំ​គ្នា​មក​មើលឃើញ​បុរស​រង​គ្រោះ​ដេក​ដួល​នៅ​លើ​ថ្នល់ជាតិ​លេខ​ ០៦​ ព្រមទាំង​ម៉ូតូ​១​គ្រឿង​ប្រកប​ទៅ​ដោយ​ឈាម​ហូរ​ដាប់​ថ្នល់​ ហើយ​ក៏​បាត់បង់​ជីវិត​បាត​ទៅ​ហើយ​។​ ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រ​ម៉ោ​ល​ ។​ ម៉ូតូ​ និង​រថយន្ដ​បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ ។​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ និង​តាម​ចាប់​ជន​បង្ក​នាំ​ខ្លួន​ចូល​មក​ដោះស្រាយ​តាម​ច្បាប់​ ៕​ ប៊ុ​ន​ រិ​ទ្ធី

kthom-14

kthom4

...

kthom-24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print