បញ្ជូនខ្លួនបុរសម្នាក់ជាចោរលួចកាត់ខ្សែ.កទៅតុលាការ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាចោរដើរធ្វើសកម្មភាពកាត់ខ្សែករបស់ប្រជាពលរដ្ឋតាមទីប្រជុំជនត្រូវបានសមត្ថកិច្ចនគរបាលខេត្ដកណ្ដាល ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្ម ភាពកាត់យកខ្សែកមួយខ្សែពីក្មេងប្រុសម្នាក់ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅត្រង់ចំណុចវត្ដសុវណ្ណមរកតស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ។

មន្ត្រីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង នឿន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិល្វាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាត់យកខ្សែកមួយខ្សែពីក្មេងប្រុសរងគ្រោះឈ្មោះ ចាប ចំណាន អាយុ៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិកំពង់់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ យ៉ាន់ ចាប បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ (ក្មេងប្រុសរងគ្រោះ)ទៅមើលល្ខោនបាសាក់នៅក្នុងបរិវេណវត្ដសុវណ្ណមរកត ។ ពេលទៅដល់ស្ដ្រីជាម្ដាយបានពរកូនដើរមើលគេ មើលឯង ខណៈស្រាប់តែជនសង្ស័យយកកន្រ្ដៃកាត់ដែកទៅកាត់ខ្សែកពីក្មេងរងគ្រោះដែលកំពុងត្រូវបានស្រ្ដីជាម្ដាយពរ ។

ប្រភពដដែលបានបន្ដថា ភ្លាមៗនោះឈ្មោះ យ៉ាន់ ចាប ជាឪពុកក្មេងប្រុសរងគ្រោះឃើញទាន់ពេលវេលាស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឡោមព័ទ្ធចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចនគរបាលមូលដ្ឋានរួមជាមួយវត្ថុតាង កន្ដ្រៃនិងខ្សែកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

FB_IMG_1455518853274

FB_IMG_1455517596089

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print