ភ្នំពេញៈសំណុំរឿងរបស់ជនជាប់ចោទ សុខ ប៊ុន ជាឧកញ៉ាមួយរូបមានទ្រព្យសម្បត្តិហូរហៀ និងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា បានប្រើអំពើហិង្សាវាយដំទាត់ធាក់ បោចសក់ ចាប់សម្រាត ធ្វើទារុណ្ឌកម្ម និងបញ្ជាឲ្យអង្គរក្សដកកាំភ្លើងបាញ់សម្លាប់ កញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ CTN ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បើមិនមានការកែប្រែទេ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា និងត្រូវប្រកាសសាលក្រម។
ជនជាប់ចោទ សុខ ប៊ុន អាចប្រឈមនិងការផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល យោងតាមមាត្រ២១៨នៃក្រមព្រហ្មទណ្ឌ បើតុលាការរកឃើញថា ជនត្រូវចោទរូបនេះមានពិរុទ្ធភាពដោយមានចែងតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕
ដោយ៖ សុខ ខេមរា