អង្គភាពអគ្គិសនីទម្រើសម៉្លេះ អត់ទូទាត់យកក្រដាសប្រាក់រៀលដែលមានសភាពរាងចាស់បន្ទិចពីអតិថិជនរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀងៈ ប្រជាពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀបបាននិយាយត​ៗគ្នាថា អង្គភាពអគ្គិសនីខេត្តស្វាយរៀង មានការរើសអើងទម្រើសបំផុត ធ្វើ​ការងារបម្រើឲ្យអង្គភាពរបស់រដ្ឋ បែរជាមិនព្រមទទួលការទូទាត់ប្រាក់ពីអតិថិជនដោយក្រដាសប្រាក់រៀល គ្រាន់តែមានសភាពចាស់ៗបន្តិចនោះ។

រូបភាពនេះខ្លះត្រូវបានផ្សព្វផ្សាយដោយប្រជាពលរដ្ឋលើបណ្ដាញទំនាក់ទំនង​សង្គម ដោយបានបង្ហាញពីក្រដាសប្រាក់រៀល ជារូបិយវត្ថុរបស់ជាតិ​ មានក្រដាស៥០០រៀល ក្រដាស១០០០រៀល និងក្រដាសប្រាក់២០០០រៀលយ៉ាងច្រើនជាមួយនិងវិក័យប័ត្របង់ប្រាក់ដែលចេញដោយ​អង្គភាពអគ្គិសនីខេត្តស្វាយរៀង បញ្ជាក់ថា ក្រដាសប្រាក់ទាំងនេះខាងអង្គភាពអគ្គិសនីមិនយកទេ។

ប្រជាពលរដ្ឋបានរិះគន់ថា មន្ត្រីរាជការសាធារណៈគួរចាប់អារម្មណ៍ក្នុងរឿង​នេះឬជាគំរូដល់ពលរដ្ឋ លើការទទួលខុសត្រូវចាយរូបិយវត្ថុ ក្រដាសប្រាក់​រៀលរបស់យើង មិនត្រូវបន្សល់ទុកនូវគំរូអាក្រក់ផ្ដើមឲ្យមានការរើសអើង ទម្រើសលើការចាយប្រាក់ គ្រាន់តែមានសភាពចាស់បន្តិច ហើយមិនមានការដាច់រហែកនោះ។

នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ម្ចាស់គណនីឈ្មោះ Heng​ Pok​ បានចែកចាយព័ត៌មានបែបនេះទៅកាន់មិត្តភក្តិរបស់គេដោយសរសេរថា “អគ្គិសនីស្វាយរៀងមិនយកក្រដាសប្រាក់រៀលដែលមានសភាពរៀងចាស់​បន្តិច ដូចនៅក្នុងរូបនេះ សូមសួរបងៗជួយបកស្រាយប្រាប់ខ្ញុំផង”។

ពាក់ព័ន្ធករណីនេះ គេពុំទាន់ដឹងថាបុគ្គលិកអគ្គិសនីខេត្តស្វាយរៀងមួយណា​មានអត្តចរិករើសអើងមិនព្រមទូទាត់ទទួលយកក្រដាសប្រាក់រៀលនេះនៅ​ឡើយទេ ដោយលោក សេង ប៊ុណ្ណាត ប្រធានអង្គភាពអគ្គិសនីខេត្តស្វាយ​រៀងមិនអាចទាក់ទងសុំការបំភ្លឺបានកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយទូរស័ព្ទជាច្រើនលើកចូលគ្មានអ្នកទទួល៕

IMG_9960

IMG_9961

IMG_9959

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print