ខេត្តកោះកុងៈ មិនគួរណាជានិស្សិតបញ្ញាវ័ន្តរៀនបានជ្រៅជ្រះដល់ថ្នាក់និស្សិតពេទ្យឆ្នាំទី៣ គិតខ្លីខ្វះការពិចារណា សម្រេចចិត្តចង.កសម្លាប់ខ្លួនទាំងវ័យក្មេងដូច្នេះសោះ ពិតជាគួរឲ្យឪពុកម្ដាយសាច់ញាតិស្ដាយស្រណោះ និងនឹកស្មានមិនដល់ថានឹងកើតមានហេតុការណ៍ដ៏អាក្រក់នេះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនម្នាក់ឈ្មោះ ប្រាក់ ស៊ីធួន អាយុ២១ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៣ បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅខាងលិចរបងអាកាសយាន្តដ្ឋានអន្តរជាតិកោះកុងស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយយកខ្សែគោចង.កសម្លាប់ខ្លួនបណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកជិតខាងនិងសាច់ញាតិ។
សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការដកស្រង់សម្ដីសាច់ញាតិ យុវជនគិតខ្លីដោយសារតែតូចចិត្តទៅនឹងឪពុកម្ដាយរបស់ខ្លួនមិនឲ្យដើរលេងនៅថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទើបសម្រេចចិត្តចង.កធ្វើអត្តឃាតតែម្ដងទៅ៕
ដោយ៖ សុខ ខេមរា