ឆេះកណ្តាលទីក្រុងម៉បបៃ យប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់

ចែករំលែក៖

អ្នកនយោបាយនិងតារាបូលីវ៉ូដ ជាច្រើនត្រូវភៀសខ្លួនជាបន្ទាន់ចេញពីរោងមហោស្រប កាលពីយប់ថ្ងៃទី​១៤កុម្ភៈ ដោយគ្រោះអគ្គិយភ័យឆាប់ឆេះ។

រូបភាពវីដីអូពីកន្លែងកើតហេតុបានឲ្យឃើញថា អណ្តាតភ្លើងឆេះចេញពីក្រោមវេទិការ ដែលបានរៀបចំឡើងនៅឆ្នេរសមុទ្រ Chowpatty នៅវេលាម៉ោង​៨យប់ថ្ងៃទី​១៤ ប៉ុន្តែក្រុមអ្នករាំនៅតែបន្តរាំច្រៀង រហូតដល់អ្នកទស្សនាលើកដៃស្នើឲ្យឈប់ច្រៀងរាំ។

ប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សដល់ទៅ​១៥ពាន់នាក់មានវត្តមាននៅកន្លែងកើតហេតុ ។ ពេលហេតុការកើតឡើងមានអ្នកនយោបាយជាច្រើនរូបនៅទីនោះ ដូចជា​អភិបាលរដ្ឋ​Maharashtra លោក Devendra Fadnavis  និងតារាបូលីវ៉ូដ​ល្បីៗជាច្រើនរូបទៀត ត្រូវភៀសខ្លួនជាបន្ទាន់ចេញពីកន្លែងកើតហេតុ។

លោក​Vivek Oberoi សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «ខ្ញុំត្រៀបឡើងលើវិទិការ ក៏ស្រាប់តែអណ្តាតភ្លើងឆេះឡើង ហើយរាលដាលយ៉ាងឆាប់រហ័ស ពេលនោះមនុស្សគ្រប់គ្នាបានខិតខំចាកចេញពីកន្លែងឲ្យបានទាន់ពេលវេលា។

ព្រឹត្តិការសម្តេងសីល្បវិប្បធម៌ គឺជាព្រឹត្តិការដែលទាក់ទាញបំផុតដើម្បីអូសទាញក្រុមវិនិយោគបរទេសចូលមកកាន់ទឹកដីឥណ្ឌាឲ្យកាន់តែច្រើន។

ប៉ូលិសកំពុងតែបើកការស្រាវជ្រាពីមូលហេតុបណ្តាលឲ្យមានគ្រោះអគ្គិភ័យខាងលើកើតឡើង។ តាមការសន្និដ្ឋានពេលដំបូង អាចបណ្តាលមកពីទុស្សេខ្សែភ្លើងទើបបង្កជាអគ្គិភ័យបែបនេះ៕

best_b56e11701c-1-firemi

best_73e0050120-2-88267973-88267972

ប្រែសម្រួល៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print