ចៅក្រមប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ សុខ​ ប៊ុន ដាក់ពន្ធនាគារ៣ឆ្នាំតែអនុវត្តទោសត្រឹម១០ខែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊​​​ លីនណា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ​​ សុខ ប៊ុន ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់៦លាន​រៀល ហើយអនុវត្តទោសត្រឹម១០ខែប៉ុណ្ណោះ ដែលគេសង្ស័យថា អាចពាក់​ព័ន្ធនិងទទួលសំណូកទើប ចៅក្រមប្រើឆន្ទានុសិទ្ធិសម្រេចបែបនេះ។

គួររំលឹកថា ជនត្រូវចោទរូបនេះ ការប្រើអំពើហិង្សាមកលើស្ត្រីរងគ្រោះគឺកញ្ញា សុជាតា ហៅ សាសា ដោយឃោឃៅយង់ឃ្នង តាមរយៈ ការវាយដំ​ទាត់ធាក់ ចាប់សម្រាត បោចសក់ និងបញ្ជារឲ្យអង្គរក្សយកកាំភ្លើងបាញ់​សម្លាប់ គឺធ្វើឲ្យមជ្ឃដ្ឋានមហាជនមើលឃើញថា ជនល្មើស​ សុខ ប៊ុន រងការ​រិះគន់ស្អប់ខ្ពើមយ៉ាងខ្លាំងពីមជ្ឃដ្ឋានប្រជាពលរដ្ឋ ពិសេសហេតុការណ៍នេះ​ត្រូវបានគេបង្ហោះជាវីដេអូឃ្លីប បង្ហាញពីភាពដ៏កាចសាហាវនេះល្បីពេញផ្ទៃ​ប្រទេស ក្នុុងនោះសូម្បីតែសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមត្ថ​កិច្ចនិងស្ថាប័នតុលាការត្រូវចាត់វិធានការ ផ្ដល់យុត្តិធម៌សម្រាប់កញ្ញា សុជាតា​ ។

យោងតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌបទ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់​ពី៤លានទៅ១០លានរៀល ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក​ស្រី ស៊ លីនណា ប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទ សុខ ប៊ុន ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល តែអនុវត្តទោសត្រឹម១០​ខែប៉ុណ្ណោះ៕

IMG_9991

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print