សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការខេត្តពីបទហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធខេត្តស្វាយរៀងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះអនុវត្តដីការបស់តុលាការ ខេត្តដែលស្ថិតនៅភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងធ្វើការឃាត់ខ្លួនបុរសម្នាក់ពីបទហិង្សាដោយចេតនា។

មន្ត្រីសមត្ថមកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថាការធ្វើប្រតិបត្តិការអនុវត្តដីកាចាប់ខ្លួនលេខ ១០ ចខ/០១៥ ចុះថ្ងៃទី ១៤/០១/២០១៥ចុះហត្តលេខា ដោយលោក កើត  សាំង  ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តស្វាយរៀង ។

បង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ ថាច់  ហូវ ភេទប្រុស  អាយុ៣៤ឆ្នាំមានទីលំនៅ ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងដែលបានប្រព្រឹត្តបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី ២៣/០៥/២០១៤ នៅចំនុច ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្ន ជនត្រូវចោទបានអនុវត្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

IMG-20160215-WA0018

IMG-20160215-WA0019

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print