ពង្រឹងការងារជំនាញ ភស្តុភារ បច្ចេកទេស អាវុធហត្ថកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧត្តមសេនីយឧត្តសេនីយ៏ឯក តេង ឈួន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង អស់លោកជាគណៈកម្មការត្រួតពិនិត្យសារពើភណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការ ១៩០នាក់មកចូលរួម ពង្រឹងការងារជំនាញ ភស្តុភារ បច្ចេកទេស។

លោកឧត្តសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានរាយការណ៏ថា ផ្អែកតាមការណែនាំក្នុងការអភិវឌ្ឍន៏លើហេដ្ឋារចនាសម្ពន្ធ័ជំរំជំរកកងកំលាំងដល់នាយទាហ៊ាន នាយទាហ៊ានរង របស់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

របាយការណ៏មេបញ្ជាការបន្តថា នៅដើមឆ្នាំ២០១៦ គណៈកម្មការសារពើភណ្ឌរបស់អង្គភាពបានចុៈពិនិត្យជាក់ស្តែងទីតាំងអាគារ កន្លែងស្នាក់នៅ ហូបចុក (រោងបាយ) គ្រឿងបំពាក់បរិក្ខា យានយន្ត អាវុធគ្រាប់ និងសារពើភណ្ឌទ្រព្យសម្បត្តិរបស់អង្គភាពដែលមានស្រាប់ និងបំពាក់ថ្មី នៅតាមមន្ទីរ ការិយាលយ័ និងមូលដ្ឋានអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការសន្តិសុខ ដើម្បីដាក់បញ្ចូូលក្នុងបញ្ជីគ្រប់គ្រងសារពើភណ្ឌរបស់អង្គភាពឆ្នាំ២០១៦ ។

លោកមេបញ្ជាការបញ្ជាក់ថា ក្នុងការចុៈពិនិត្យគណៈកម្មការសារពើភណ្ឌរបស់អង្គភាពបានរកឃើញភាពមិនប្រក្រតីមួយចំនួន នៅស្នាក់ការគីរីរម្យចុះបញ្ជីសារពើភណ្ឌឆ្នាំ២០០៩ មានទំហំ ៩០ម×៣៣ម =២៩៧០ម៉ែត្រការ៉េ វាស់ជាក់ស្តែងផ្ទៃដីនៅសល់ ៤៥ម×១២ម=៥៤០ម ។ស្នាក់ការសន្តិសុខ ៤០៣ ចុៈបញ្ជីសារពើភណ្ឌ័ឆ្នាំ២០០៩ មានទំហំ ៧០ម×៧០ម=៤៩០០ម វាស់ជាក់ស្តែងនៅសល់ទំហំ ៣៥៩៥ម ។ ស្នាក់ការវាលធំ ចុៈបញ្ជីសារពើភណ្ឌឆ្នាំ២០០៩ មានទំហំ ២៧,៣០ម×១៩ម វាស់ជាក់ស្តែងមានទំហំ ២០ម×៤០ម ហើយចំនួនបាត់បង់លោកមេបញ្ជាការក៏ស្នើសុំឲ្យគណៈកម្មការជំនាញភស្តុភារ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសជួយជំរុញយកមកជាសម្បត្តិរបស់អង្គភាពវិញផងដែរ ។

លោកឧត្តមសេនីយ៏ឯក តេង ឈួន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៏ថា បើទោៈបីតាមបណ្តាអង្គភាពអាវុធហត្ថនានានៅមានភាពខ្វៈខាត និងជីវភាពនាយទាហាននៅមានកម្រិតមែន ដោយឡែកអង្គភាពអាវុធហត្ថខេត្តកំពង់ស្ពឺមានការរីកចំរើនគួរឲ្យមោទនភាព ដោយនៅក្នុងអង្គភាពលោកបានមើលឃើញពីការងារសាងសង់ ជំរំជំរកស្នាក់នៅ ផ្ទៈបាយ អាគារប្រជុំ។ល។ បានសមរម្យស្អាតប្រសើរ ។

លោកមេបញ្ជាការរងបានបន្តថា កំលាំងជំនាញនិងយកសំណើរមួយចំនួនទៅពិនិត្យការងារជំនាញដែលមានភាពមិនប្រកតីដែលនិងត្រូវដោៈស្រាយជាបន្ទាន់ផងដែរ ។

គណៈកម្មការបានត្រួតពិនិត្យគ្រប់អាគារដែលអង្គភាពអាវុធហត្ថខេត្តកំពង់ស្ពឺទើបកសាងថ្មី និងត្រួតពិនិត្យមន្ទីរជំនាញភស្តុភារ ដើម្បីដោៈស្រាយការងារមួយចំនួនដែលនៅមានការខ្វះខាត ៕

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print