អន្តរជាតិ៖ បើយោងតាមទូរទស្សន៍ Fox news បានបង្ហាញរាប់សន្លឹកឆ្នោតជាបណ្តើរៗ លទ្ធផលព្យាករណ៍ថា បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ ១៣១ ទល់នឹង៩៤។
សូមជម្រាបថា ដើម្បីឈ្នះការបោះឆ្នោតអាមេរិក បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ សន្លឹកពីប្រតិភូដែលស្មើជាងពាក់កណ្ដាលនៃប្រតិភូសរុប (៥៣៨នាក់)។
រដ្ឋដែលលោកត្រាំបានឈ្នះ៖ Indiana, Kentucky, Oklahoma, Tennessee, Nebraska, Louisiana, North Dakota, South Dakota, Wyoming និង West Virginia ។
រដ្ឋដែលលោក បៃឌិន ឈ្នះ៖ Colorado, District of Columbia, Illinois, New Mexico, New York, Delaware, Maryland, Massachusetts, Vermont, Virginia និង New Jersey។
គួរបញ្ជាក់ថា រដ្ឋដែលកំពុងប្រទាញប្រទង់គ្នាខ្លាំង គឺ រដ្ឋ Texas (៣៨ប្រតិភូ) North Carolina (១៥ប្រតិភូ) Pennsylvania (២០ប្រតិភូ) និងរដ្ឋ Ohio (១៨ប្រតិភូ) ដែលលោកបៃឌិនកំពុងនាំមុខ ខណៈលោកត្រាំ កំពុងនាំមុខរដ្ឋ Florida (២៩ប្រតិភូ), Wisconsin (១០ប្រតិភូ) Minnesota (១០ប្រតិភូ) និងMichigan (១៦ប្រតិភូ)៕ដោយ៖ស តារា