ខេត្តកណ្តាល៖ បុរសម្នាក់ បានដើចេញពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួលដោយហួសចិត្តនិងមិនយល់ពីច្បាប់របស់គ្រឹះស្ថានមួយនេះ ខណៈរូបគាត់មានលុយគ្រប់ចំនួនយកទៅបង់ផ្តាច់ឲ្យគ្រឹះស្ថានឯកជនមួយនេះ ដើម្បីទទួលបានប្លង់ដីជាកម្មសិទ្ធរបស់គាត់យកមកប្រើប្រាស់វិញ ប៉ុន្តែបែរជាខាងគ្រឹះស្ថានបានពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអតិថិជនមានខឹងសម្បាយ៉ងខ្លាំង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ញ៉ាញ់ យន ដែលជាអតិថិជនគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គន់ ឃុំពាំងល្វាស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់អង្គភាពនគរដ្រេហ្គនឲ្យដឹងថា៖ រូបគាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ជាលើកទី២ហើយ ដោយខ្ចីលើកទីមួយរូបគាត់បង់បានពាក់កណ្តាលហើយ ហើយគាត់ក៏បានខ្ចីថែមជាលើកទីពីរដោយខាងគ្រឹះស្ថានបានយល់ព្រមឲ្យខ្ចីផងដែរ។
រូបគាត់បានបន្តទៀតថា៖ ដោយយោងតាមលក្ខខ័ណ្ឌរបស់គ្រឹះស្ថានវែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដោយតម្រូវឲ្យអតិថិជនបង់ការប្រាក់រយះពេល១២ខែស្មើរនិង១ឆ្នាំ អតិថិជនអាចមានសិទ្ធបង់ផ្តាច់បាន(ទាំងដើមទាំងការ) ។ ដូច្នេះរូបគាត់បានបង់អស់ឲ្យទៅខាងគ្រឹះស្ថានខាងលើនោះបានរយះពេល១២ខែហើយ ដោយខាងគ្រឹះស្ថានបានប្រាប់គាត់ថាបើបង់បានគ្រប់១២ខែហើយត្រឹមត្រូវតាមការរបស់គ្រឹះស្ថាន។ ស្រាប់តែនៅថ្ងៃកើតហេតុរូបគាត់(អតិថិជន) បានយកប្រាក់ទៅបង់ឲ្យគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) ម.កសាខាស្រុកអង្គរស្នួលបែជាខាងគ្រឹះស្ថានបានពន្យាពេលក្នុងការបង់លុយផ្តាច់ទៅវិញដោយបានប្រាប់គាត់ថា៖ ឲ្យយកប្រាក់មកបង់នៅថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២០ហើយ នៅពេលដែលគាត់យកប្រាក់មកបង់ស្រាប់តែខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា៖ មេជាប់រវល់ដោយបានសរសេរលើលិខិតបញ្ជាក់ប្រាប់គាត់ឲ្យមកបង់នៅថ្ងៃទី០៤ខែឆ្នាំដដែល។
លុះដល់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០ រូបលោកបានយកប្រាក់មកបង់ម្តងទៀត បែរជាខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា មេជាប់រវល់ទៀត។អតិថិជនរូបនោះ បានបន្តឲ្យដឹងទៀតថា៖ ដោយសារតែគាត់មិនមានពេលត្រឡប់ទៅវិញទៅមកគាត់ក៍អង្គុយចាំនៅក្នុងគ្រឹះស្ថាននោះតាំងពីរព្រឹកដល់ល្ងាចក៍នៅតែមិនមានភ្នាក់ងាររបស់គ្រឹះស្ថានណាម្នាក់ចេញមកទទួលយកការបង់ប្រាក់ផ្តាច់របស់គាត់ឡើយ។
ដូច្នេះហើយរូបគាត់បានសំណូមពរដល់ប្រធានគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា)ម.ក សូមមេត្តាជួយទទួលយកការបង់លុយផ្ដាច់របស់គាត់ផងដើម្បីគាត់បានដកយកប្លង់ដីប្លង់ផ្ទះមកវិញ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន ព្យាយាមទូរស័ព្ទទៅលេខ ០២៣៧២៩ ០២៥ជាច្រើនលើក ដើម្បីសុំការបកស្រាយបានទេពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា)ម.ក សាខាបែកចាន ស្រុកអង្គស្នួល ប៉ុន្តែមិនអាចទំនាក់ទំនងបាន ព្រោះគ្មានការហៅចូល៕ ដោយ៖ និន សុភ័ស្ត