បណ្តាប្រទេសជុំវិញពិភពលោក ប្រតិកម្មពីការប្តឹងផ្តល់ ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក

ចែករំលែក៖

ពិភពលោក៖ សារព័ត៌មានNewsweek បានផ្សាយថា ៖ ការបោះឆ្នោតអាមេរិក ឈានចូលថ្ងៃទី​២ហើយ ដោយមិនទាន់មានលទ្ធផល ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់​។ បេក្ខភាពទាំងពីរបានប្រកាសថាខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា ឆ្នាំ​២០២០។
នៅយប់ថ្ងៃទី​៣ខែវិច្ឆិកា(ម៉ោងនៅអាមេរិក)​ប្រធានាធិបតីដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​នៅសេតវិមាន ដោយប្រកាសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​។ លោកត្រាំ​ក៏បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល​ទាមទាររាប់សន្លឹកឆ្នោត ឡើងវិញនៅក្នុងរដ្ឋ ដែល លោកបៃឌិនយកឈ្នះ ។
ជាមួយគ្នានោះលោកបៃឌិន​បេក្ខភាពគណបក្សប្រជាធិបតេយ្យ បានបង្ហាញពីក្តីសង្ឃឹមទទួលបានជ័យជម្នះខ្ពស់ក្នុងរដ្ឋ យុទ្ធសាស្ត្រ ដែលលោកត្រាំ​បានយកឈ្នះ ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦។
កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin កាលពីថ្ងៃទី​៤ខែតុលា បានប្រកាសថា ការបោះឆ្នោតអាមេរិក នៅតែបន្តមិនទាន់បញ្ចប់នៅឡើយទេ។លោកបន្តទៀតថា ៖ បើទោះបី​ចិន​និងអាមេរិក មានទំនាក់ទំនង មិនល្អនឹងគ្នា កន្លងមក ប៉ុន្តែចិន បានរក្សាគោលជំហរ មិនលូកដៃចូលកិច្ចការផ្ទៃ​ក្នុង​អាមេរិកឡើយ​។ ជាមួយគ្នានោះដែរ ក្រសួងការបរទេសបារាំង អាល្លឺម៉ង់ រុស្ស៊ី … ក៏មានប្រតិកម្មដូចគ្នានោះដែរ​។
ចំណែកអ៊ីរ៉ង់វិញ​រដ្ឋាភិបាលប្រធានាធិបតីHassan Rouhani បានបញ្ជាក់ថា ៖ បើទោះបីបេក្ខភាពណាមួយឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ក៏គោលនយោបាយចំពោះអ៊ីរ៉ង់ មិនមានការផ្លាស់ប្តូរនោះដែរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print