មន្ទីរពេទ្យកាល់ម៉ែត ប្រកាសថា៖ កុំឲ្យពលរដ្ឋទទួលទានស្រាក្នុងកំរិតលើសលប់ ព្រោះហានិភ័យខ្ពស់បង្កឲ្យមានការរលាកថ្លើមធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ បានចេញសារប្រកាសអំពីគ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះសុខភាពថ្លើម។

បើតាមសារប្រកាសរបស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ចំពោះការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចំបងមួយ ដែលធ្វើអោយមានការរលាកថ្លើមស្រួចស្រាវ និងការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឲ្យបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺក្រិនថ្លើមនិងមហារីករីកថ្លើមផងដែរ។

ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម

ជាក់ស្តែង(១កែវស្តង់ដា ស្មើនឹង ៣៤០មល ប៊ីយែរ (អាល់កុល៥%), ១៥០មល ស្រាក្រហម (អាល់កុល១២%), ៤៥៥០មល ស្រាwhiskey (អាល់កុល៤០៤៥%) ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។

សូមជម្រាបថា ជំងឺរលាកថ្លើម ដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ ចំណែកឯរោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារឲ្យគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។

គួរបញ្ជាក់ថា នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។ រីឯក្នុងករណីការរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសុរា អត្រាស្លាប់គឺខ្ពស់លើសពី50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។

លើសពីនេះមន្ទីរពេទ្យកាល់ម៉ែត ក៏បានគូសបញ្ជាក់ថា៖សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកម្រិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កឲ្យមានការរលាកថ្លើមធ្ងន់ធ្ងរដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print