ហេតុអ្វីបានជា​ក្រុមអ្នកគាំទ្រលោកត្រាំធ្វើបាតុកម្មទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត?

ចែករំលែក៖

ក្រុមអ្នកជំនាញបានលើកឡើងថា នៅក្នុងរដ្ឋយុទ្ធសាស្ត្រមួយចំនួន ពេលដំបូងក្រោយ​បញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតទៅឃើញថា លោកត្រាំឈ្នះ គឺមិនមានបញ្ហាអ្វីនោះឡើយ ។ ផ្ទុយទៅវិញនៅពេលដែលកាន់តែរាប់ដល់សន្លឹកឆ្នោតបោះមុនពេល និងបោះតាមប្រៃសណីយ៍ លោកបៃឌិនបែរជាកើនឡើងខ្ពស់រហូតដល់នាំមុខទាំងលោកត្រាំទៅទៀត​។ ទាំងនោះហើយទើបក្រុមបាតុករគាំទ្រលោកត្រាំទាមទារបញ្ឈប់ការរាប់សន្លឹកឆ្នោត។
មិនតែប៉ុណ្ណោះក្រុមបាតុករគាំទ្រលោកត្រាំ បានយកអាវុធទៅឈរនៅមុខការិយាល័យបោះឆ្នោតទាមទារឲ្យឈប់រាប់​សន្លឹកឆ្នោតថែមទៀត។ ជាក់ស្តែងនៅក្នុងតំបន់Maricopa រដ្ឋ​Arizona ត្រូវបិទទ្វាររាប់សន្លឹកឆ្នោត​ដោយខ្លាចក្រុមបាតុករវាយប្រហារ។ បាតុករជាច្រើន នៅក្នុងស្រុ​កMaricopa កាលពីថ្ងៃទី ៤ខែវិច្ឆិកា បានយកអាវុធទៅជាមួយទៀតផង​។
ប្រធានការិយាល័យបោះឆ្នោតនៅក្នុងរដ្ឋMaricopa បានបង្ហោះសារលើបណ្តាញសង្គមថា​«បុគ្គលិកនៅតែបន្តធ្វើការរាប់សន្លឹកឆ្នោតដដែល ហើយយើងនឹងប្រកាសលទ្ធផលនៅក្នុងយប់នេះ ។ យើងសូមអរគុណ​ដល់កម្លាំងប៉ូលិស ដែលបានការពារពួកយើង​»។
ដោយឡែកនៅទីក្រុងញូវយ៉កនិង Portland បាតុករជាច្រើនរូបត្រូវកម្លាំងប៉ូលិសចាប់ខ្លួន ដោយសារតែ​បានបង្កហិង្សា ក្នុងពេលចូលរួមធ្វើបាតុកម្ម​។ ​បាតុករបានបែងចែកជាពិីរគ្រុម គឺមួយក្រុមគាំទ្រលោកត្រាំ និងមួយក្រុមទៀតគាំទ្រលោកបៃឌិន ។
លោកត្រាំ​ប្រកាសថា និឹងប្រកាសពីជ័យជម្នះក្នុងពេលឆាប់ៗនេះ ហើយស្នើដល់បណ្តារដ្ឋឲ្យឈប់រាប់សន្លឹកឆ្នោត ។ ចំណែកលោកបៃឌិនវិញ ប្រកាសថា លោកកំពុងស្ថិតនៅក្នុងវិថីនៃជ័យជម្នះ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print