គេហទំព័រល្បែងភ្នាល់ របស់ប្រទេសអូស្ត្រាលី បានសម្រេចផ្តល់ឲ្យអ្នកចាក់លោកបៃឌិនទាំងអស់ ជាង១សែននាក់ ឈ្នះក្នុងការបោះឆ្នោត ដោយផ្តល់រង្វាន់ឲ្យទាំងអស់។
សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីលទ្ធផល នៃការបោះឆ្នោតអាមេរិកមិនទាន់ចេញជាផ្លូវការ ថាភាគីណាមួយជាអ្នកឈ្នះ នៅឡើយ។ អ្នកចាក់លោកបៃឌិនឈ្នះ ជាង១សែននាក់ត្រូវបានសងប្រាក់ឈ្នះរួចរាល់។
ការសម្រេចខាងលើ ត្រូវបាន គេហទំព័រ Sportsbetប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា បើទោះបីមិនទាន់មានលទ្ធផលក្តី។ កន្លងមក បណ្តាញព័ត៌មាន CNN ក៏បានផ្សាយថា លោកបៃឌិនបានយកឈ្នះនៅរដ្ឋ Michigan ។ ចំណែក រដ្ឋផ្សេងទៀត ដូចជា Nevada ឬ Arizona មានប្រពៃណី គាំទ្រ គណបក្សប្រជាធិបតេយ្យ។
ម្ចាស់គេហទំព័រ Sportsbet បានលើកឡើងថា សន្លឹកឆ្នោតលោកបៃឌិន ទទួលបាន នាំមុខ លោកត្រាំ ដាច់ឆ្ងាយ មិនអាចតាមទាន់នោះឡើយ ។ ដូច្នេះ Sportsbet បានសម្រេច សងប្រាក់ដល់អ្នកឈ្នះជាង១សែននាក់ មុនពេល លទ្ធផលចេញ។ មួយវិញទៀត លទ្ធផលបោះឆ្នោតនៅអាមេរិក ពិបាកក្នុងការកែប្រែ ពីឈ្នះទៅចាញ់វិញណាស់។
ចំនួនអ្នកចាក់លោកបៃឌិនឈ្នះ ១ សង ១,១ ចំណែក អ្នកចាក់លោក ត្រាំវិញ ១សង៦,៥៕