គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ ឆ្មក់​បង្រ្កាប​ទីតាំង​ហ្គេម​បាញ់​ត្រី​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​រួម​ទាំង​ជនជាតិ​បរទេស​ផង

ចែករំលែក៖

ភ្នំពេញ​ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ ដឹក​នាំ​ដោយ​លោក​ កែវ​ សំណាង​ អភិបាល​រង​ បានចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ដែលស្ថិត​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ដោយបានឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​រួម​ទាំង​ជនជាតិ​បរទេស​ផងដែរ និង​បានដកហូត​វត្ថុ​តាងទូហេ្គម​បាញ់​ត្រី​មួយ​ចំនួន​ ។
​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើងកាលពីវេលាម៉ោង​៦និង​៤០នាទីព្រលប់ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ទីតាំង​យីហោ​ (មជ្ឈមណ្ឌល​កម្សាន្ត​ ហ៊ួយ​ឈាវ​ )ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​ សប៊ិត សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ដោយបានធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១២នាក់មានទាំងជនបរទេសផង​ និង​បានដកហូត​ទូរហ្គេម​បាញ់​ត្រី​មួយ​ចំនួន​ផង​ដែរ​ ។

អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹង​ថា​ ដោយសារតែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ និង​គោរព​តាម​អនុសាសន៍​របស់​លោកឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដែលបានដាក់បទបញ្ជាត្រូវតែបង្ក្រាប​ឱ្យអស់​នូវបទល្មើស​ល្បែង​ស៊ីសងខុសច្បាប់​ ជា​ពិសេស​ប្រភេទ​ហ្គេម​បាញ់​ត្រី​ ព្រោះនៅពេលកេីតឡេីងវាច្បាស់ជាបង្កហានិភ័យធ្វេីឱ្យក្មេងៗគេចសាលារត់មកចូលលេងនិងកេីតចោរកម្មដោយសារល្បែងសុីសង។ ដូច្នេះ​ហើយ​ ទើប​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌឱ្យលោក​ កែវ​ សំណាង​ អភិបាល​រង​ខណ្ឌ​ចំការមន​ ក៏ដូច​ជា​លោក​ ហាយ​ សិទ្ធី​ ប្រធាន​ការិយាល័យ​ផែន​ការ​និង​អភិវឌ្ឍន៍​ បានដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មានទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ កម្លាំង​នគរបាលនិងមេភូមិ មន្ត្រីសាលាសង្កាត់ដែលបានចូលរួមប្រតិបត្តិការ​បានឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​យីហោ​ (មណ្ឌល​កម្សាន្ត​ ហ៊ួយ​ ឈាវ​ )បង្កប់ល្បែងសុីសងហ្គេមបាញ់ត្រីដែលមានជិត២០ទូឯណោះ។ប្រតិបត្តិការនេះបានឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ដែល​ជាបុគ្គលិកក៏ដូចជា​ភ្ញៀវ​ចូល​លេង​ចំនួន​១២​នាក់​ និង​ដកហូត​វត្ថុ​តាងទូហ្គេម​បាញ់​ត្រី​មួយ​ចំនួន​ ផងដែរ។

​លោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានបញ្ជាក់ថា ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេីក្រោយ​ពេល​ឃាត់ខ្លួនអ្នកញៀនល្បែងនិងបុគ្គលិកប្រុស​ស្រី​ទាំង​១២នាក់ យើងបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅអប់រំនិងឱ្យគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងសុីសងបន្តទៀត ព្រោះវាអាចបំផ្លាញទ្រព្យសម្បត្តិរបស់យេីងនិងគ្រួសារ។ដោយឡែកបើបានពិនិត្យឃេីញអ្នកដែលឃាត់ខ្លួនមានប្រេីប្រាស់គ្រឿងញៀនគឺត្រូវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដេីម្បីបន្សាបគ្រឿងញៀន។ចំណែកវត្ថុ​តាង​ទូហ្គេម​បាញ់​ត្រី​បានឱ្យកម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ដកហូត​យកទៅ​រក្សា​ទុក​នៅ​ សាលា​ខណ្ឌ​ដេីម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print