Rafael Nadal ឈ្នះការប្រកួត ATP Tour លើកទី១០០០ ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Paris Masters

ចែករំលែក៖

កីឡាករវាយតឺន្នីស Rafael Nadal បានក្លាយជាកីឡាករទី៤ក្នុងការឈ្នះពានរង្វាន់ ATP Tour ចំនួន១០០០ ដោយឈ្នះលើកីឡាករអេស្ប៉ាញ Feliciano Lopez នៅឯកម្មវិធី Paris Masters ។

លទ្ធផលនេះកើតឡើងមួយខែបន្ទាប់ពី Rafael Nadal បានឈ្នះពានរង្វាន់ Grand Slam លើកទី២០របស់គាត់ដែលត្រូវគ្នានឹងកំណត់ត្រារបស់ Federer ជាមួយនឹងពានរង្វាន់ French Open លើកទី១៣ ។

Rafael Nadal បាននិយាយថា “ដើម្បីទៅដល់ចំនួននោះខ្ញុំច្បាស់ជាបានធ្វើអ្វីៗជាច្រើនបានល្អ” ។ កីឡាករអេស្បាញរូបនេះត្រូវបានប្រគល់ជូននូវពានរង្វាន់កែវមួយដែលមានអក្សរ “១០០០” បានបញ្ចូលលើកែវនោះជាតួលេខមាសបន្ទាប់ពីទទួលបានជ័យជំនះ។

នៅពេលសួរថា តើគាត់មានមោទនភាពដែលនៅតែលេងនៅកម្រិតខ្ពស់ ឬអត់នោះ? គាត់បាននិយាយថា “ប្រហែលជាខ្ញុំបានប្រឈមនឹងបញ្ហាមួយចំនួននៅក្នុងអាជីពរបស់ខ្ញុំទាក់ទងនឹងបញ្ហារបួស។ វាជាឯកសិទ្ធិមួយក្នុងការលេងនៅអាយុ៣៤ឆ្នាំ ប៉ុន្តែវាមិនមែនសម្រាប់តែខ្ញុំទេវាជាក្រុម និងក្រុមគ្រួសារទាំងមូល”។

ជាអាជីពគួរឱ្យកត់សំគាល់សម្រាប់កីឡាករជនជាតិអេស្ប៉ាញដែលបានប្រែក្លាយជាអាជីពក្នុងឆ្នាំ ២០០១ និងបានឈ្នះការប្រកួត ATP Tour លើកដំបូងរបស់គាត់ក្នុងឆ្នាំ២០០២ នៅពេលដែលគាត់បានផ្តួលកីឡាករ Ramon Delgado របស់ប៉ារ៉ាហ្គាយក្នុងជុំទីមួយនៃការប្រកួតកម្មវិធី Mallorca Open ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print