ស្តីដណ្តឹងមុនមិនអោយបែរជាអោយអ្នកផ្សេងក្លាយជាកំហឹងកាប់សម្លាប់បុរសជាគូនាងក្រោយ

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវរលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦ មានករណីហិង្សាមានស្ថានទម្ងន់ នៅចំណុចផ្ទះ ឈ្មោះឃន សុខ ឋិតនៅភូមិកណ្តាល ឃំុសណ្តារស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះ (របួសធ្ងន់)មានឈ្មោះ ធី ប៊ុនថន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិ មុខរបរ កសិករ មានទីលំនៅបន្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ ។
ដោយឡែកជនសង្ស័យមានឈ្មោះប៉ុង ពុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិឃុំកើតហេតុជាមួយគ្នា ( គេចខ្លួន )។

សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតនៅវេលាម៉ោង១៣និង១៣នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះកំពុងអង្គុយហូបបាយនៅក្រោមផ្ទះរបស់ខ្លួនមានគ្នាចំនួន០៤នាក់គឺមានឈ្មោះ១/ សឿង ជានី ភេទ ប្រុស អាយុ២១ ឆ្នាំ ។ ២/ ស្រ៊ាង ឧសភា​ ភេទ ប្រុស អាយុ ២១ ឆ្នាំ ។៣/ សុខ ចិន្តា ភេទ ស្រី អាយុ ១៩ ឆ្នាំ​ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ៤/ ធី ប៊ុនថន ជាជនរងគ្រោះ។ អ្នកទាំង៤នាក់កំពុងអង្គុយហូបបាយនៅក្រោមផ្ទះស្រាប់តែជនសង្ស័យបានកាន់កាំបិតផ្កាក់ដើរមកពីក្រោយកាប់ជនរងក្រោះចំនួន៥កាំបិតបណ្តាលអោយរងរបួសជាទម្ងន់ កាំបិតទី១ ចំកញ្ចឹង ក
– កាំបិតទី ២និងទី៣ ចំស្មារទាំងសងខាង- កាំបិតទី ៤និងទី៥ ចំភ្លៅទាំងសងខាង ។

ក្រោយពេលធ្វើសកម្មភាពហើយភ្លាមជនសង្ស័យក៍បានរត់គេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះត្រូវបានបងប្អូននាំនិងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមតែម្តង ។

សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុមកពីរឿង ដោយសាររឿងគំនុំ នៅមុនពេលជនរងគ្រោះ បានរៀបការជាមួយប្រពន្ធនោះគឺក្រុមគ្រួសាររបស់ជនសង្ស័យបានចូលស្តីដណ្តឹងមុន តែមិនអោយជនសង្ស័យ និងត្រូវបានផ្តាច់ពាក្យវិញ ក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមករៀបការជាប្តីប្រពន្ធជាមួយជនរងគ្រោះវិញ ។

ករណីខាងលើ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញានិងកសាងសំណុំរឿងតាមនីតិវិធី ៕

image930-1024x576

image929 (1)

image931

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print