Updated: ចោរប្លន់ប្រដាប់អាវុធ១ក្រុមមានគ្នា៣នាក់បានយកកំភ្លើងភ្ជង់ប្លន់គំរាមម្ចាស់ផ្ទះផ្ទេរប្រាក់wingយកលុយអស់១៣០០០ដុល្លា

ចែករំលែក៖

ខេត្តកំពង់ធំ​៖ មានករណីប្លន់ប្រដាប់អាវុធទៀតហើយនៅដើមឆ្នាំ២០១៦នេះនៅក្នុងភូមិសានគរ(ខ)ឃុំសានគរស្រុកកំពង់ស្វាយ បានកើតឡើងនៅម៉ោង ៧និង ៤៥នាទី ថ្ងៃទី១៥ ខែកុម្ភះម្សិលមិញនេះ។

ម្ចាស់ផ្ទះឈ្មោះ ប៊ួយ សុលីន ជាប្ដី អាយុ ៥១ឆ្នាំ​និងប្រពន្ធឈ្មោះ​ កែ វ៉ាន់ឆាង ជាប្រពន្ធ​ អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ​ បានបាត់បង់ ទ្រព្យសម្បត្តិ រួមមាន​ ខ្សែជើងផ្លាកទីន ១ខ្សែ លុយចំនួន ១៣០០០ដុល្លា ទូរស័ព្ទ ៣គ្រឿង Note 2 ១គ្រឿង Note 3 ១គ្រឿង តាមប្រភពពត័មានពីកន្លែងកើត បានប្រាប់អោយដឹងថា​ជនសង្ស័យមានគ្នា​៣នាក់ ជាក្មេងស្ទាវ​ ប្រដាប់ដោយអាវុធ ២ដើម ខ្លី១ដើម និងAKវែង ១ដើម​ ដែកគាស់១ដើម ជនល្មើសទាំងអស់ក្រោយពីធ្វើសកម្មភាពប្លន់រួច​បានធ្វើដំណើរទៅទិសខាងជើងភូមិ ។

លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ចោរបានចូលមកពីក្រោយផ្ទះ ដែលម្នាក់ៗសុទ្ធតែបិទម៉ាស់ជិត ហើយគំរាមទៅជនរងគ្រោះថា កុំឲ្យមើលមុខ វារួចប្រមូលយកលុយដុល្លារ និងលុយខ្មែរ អស់ចំនួន១៣,០០០ដុល្លារ រួមជាមួយនឹង ខ្សែជើងផ្លាកទីន១ខ្សែ បណ្ណបើកបរ ១សន្លឹក និង អត្តសញ្ញាណប័ណ្ណ របស់ឈ្មោះ ឈូ វិទ្យា ភេទប្រុស ១សន្លឹក មុនពេលរត់គេចខ្លួនបាត់។

នៅពេលនេះកម្លាំងអាវុធហត្ថរបស់លោក សហការជាមួយនគរបាលស្រុកកំពង់ស្វាយកំពុងតាមបង្ក្រាបក្រុមចោរទាំងនេះហើយ យ៉ាងណាក៏ដោយ ជនរងគ្រោះមិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយក្រុមចោរគ្រាន់ភ្ជង់ប៉ុណ្ណោះ មិនបានបាញ់នោះទេ ៕

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print