ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចនាយករដ្ឋមន្ត្រី សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ខាង​មុខ​នេះ​

ចែករំលែក៖

ភ្នំពេញ៖ បើ​យោងតាម​ប្រសាសន៍​របស់​សម្ដេច​ដោយ​ផ្ទាល់​ក្នុង​សារ​អំពាវនាវ​រយៈពេល​ ២៣នាទី​ពីម្សិលមុិញ បានថ្លៃងថា៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន នឹង​តំណាង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ប្រជុំ​អាស៊ាន​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

សូមជម្រាបជូនថា៖ សព្វដង​នៅ​ពេល​ដែល​សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​មាន​កិច្ច​ការ​ចាំ​បាច់​ណា​មួយ សម្រាប់​កិច្ច​ការ​អន្តរជាតិ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា​តំណាង​របស់​សម្តេច។ ជាក់ស្ដែង​ដូច​ជា​កាល​ពី​ប្រជុំ​អាស៊ាន-កូរ៉េ និង​មេគង្គ-កូរ៉េ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ លោក ប្រាក់ សុខុន ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​។
តែ​ពេល​នេះ​គាប់​ជួន​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​ខ្មែរ​ជា​ច្រើន​រូប​ រួម​ទាំង​លោក ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ ប្រាក់ សុខុន ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ ក្រោយ​ពី​មាន​ការ​ប៉ះ​ពាល់​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ ទើប​សម្ដេច​ចាត់​តាំង​លោកឧបនាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ធ្វើ​ជា​តំណាង​ម្ដងឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា៖ នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ​នឹង​មាន​កិច្ច​ប្រជុំ​សំខាន់​ៗ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដូច​ជា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា ព្រម​ទាំង​ប្រជុំ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ដូច​ជា​ កិច្ច​ប្រជុំ​មេគង្គ​-កូរ៉េ មេគង្គ-ជប៉ុន ព្រម​ទាំង​ប្រជុំ​សំខាន់ៗ​ជា​ច្រើន​ទៀ។
សម្តេចមានប្រសាសន៍ថា៖ សូមឱ្យមន្ត្រី ថ្នាក់ដឹកនាំដែលបានធ្វើតេស្តកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក អោយបាន១៤ថ្ងៃ ។ ហើយមិនឱ្យចេញហាត់ប្រាណ ចាប់ដៃ កាន់ដៃគ្នា ធ្វើឱ្យច្បាស់ពីចត្តាឡីស័ក និងរដ្ឋមន្ត្រីដែល មានមន្ត្រីរបស់ខ្លួនត្រូវធ្វើចត្តាឡីស័ក ដើម្បីការពារការឆ្លងដល់សហគមន៍៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print