ចំណេះដឹងទូទៅ! តើ​អ្នកដឹងទេថា អ្វីទៅ​ជា​វិទ្យុសកម្ម? ហើយមានផលប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាង​ដូចម្តេចខ្លះ? តើវាមាន​នៅ​កន្លែងណា​ខ្លះ?

ចែករំលែក៖

សុខភាព៖វិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិចមានដូចជា៖ទូរស័ព្ទ Ipad ទូរទស្សន៍ កុំព្យូទ័រ WiFi ម៉ាស៊ីត្រជាក់​ ​ទូទឹកកកឆ្នាំដាំបាយអគ្គីសនីនិងគ្រឿងអេឡិចត្រូនិចផ្សេងជាច្រើនទៀត។

វិទ្យុសកម្មទូរស័ព្ទ មិនដូចជាវិទ្យុសកម្មពី ការរលាយនុយក្លេអ៊ែរនោះទេ។ វាមានថាមពលខ្ពស់និងមានសមត្ថភាពទៅបំផ្លាញ​DNA របស់អ្នកហើយងាយបង្កឲ្យក្លាយទៅជាជំងឺមហារីក។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបការកាត់បន្ថយនៅជាតិវិទ្យុសកម្មពីទូរស័ព្ទនេះ ក៏បានកាត់បន្ថយ បានច្រើនដែរ តែក៏មិនមែនគ្មាន ផលប៉ះពាល់សោះនោះដែរ។

ជាតិវិទ្យុសកម្ម

តើវិទ្យុសកម្មមាននៅកន្លែងណាខ្លះ? វិទ្យុសកម្មកើតមាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងបរិយាកាសជុំវិញខ្លួន យើងព្រោះតែមាន​​កំណើននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិចជាច្រើនជាពិសេសកំណើននៃ ការប្រើប្រាស់ទូរស័ព្ទដៃ បានកើនឡើងយ៉ាងខ្លាំងគួរជាទីកត់សម្គាល់នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន ក៏ដូចជានៅក្នុងសាកលលោកទាំងមូលផងដែរ

ជាតិវិទ្យុសកម្ម

តើរលកវិទ្យុសកម្ម ធ្វើអោយប៉ះពាល់ដល់ សុខភាពមនុស្សយើងអ្វីខ្លះ? ជំហ៊ានដំបូង របស់វិទ្យុសកម្ម ដែលប៉ះពាល់ មកលើសុខភាពរបស់មនុស្សយើងគ្រប់រូបគឺ ធ្វើអោយយើងបាត់បង់ ថាមពលនៅក្នុងខ្លួនពី១០ភាគរយ ទៅ៣០ភាគរយភ្លាមៗ  បន្ទាប់ពីយើងប៉ះពាល់ ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗ ដូចជាទូរស័ព្ទIpad​ ជាដើម ការជ្រាបចូលរបស់វិទ្យុសកម្ម មកលើរាង្គកាយ របស់យើង គឺមិនបានធ្វើអោយយើងឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានជ្រាបចូល ទៅបំផ្លាញ ថាមពលរាង្គកាយ និងធ្វើអោយមាន ការប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទរបស់យើង ដែលក្នុងពេលនោះវានឹងធ្វើឲ្យយើងមាន នៅអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ ជាដើម

ជាតិវិទ្យុសកម្ម

ទោះយ៉ាងបៀបដូចជាពេលដែលយើងនិយាយទូរស័ព្ទ យើងយកវាមកផ្អិបជាប់ និងត្រចៀករបស់យើង ក៏ដូចជាជាប់នឹងខួរក្បាលដូច្នេះហើយ កំដៅរបស់ រលកវិទ្យុសកម្ម បានជ្រាបចូល ទៅក្នុងខួរក្បាលរបស់យើង យ៉ាងងាយ ហើយវាបានចំអិន ខួរក្បាលរបស់យើងបន្តិចម្តងៗ បើយើងនិយាយ ទូរស័ព្ទចាប់ពី១០នាទីឡើងទៅ គឺធ្វើអោយយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៏ឆាប់មួរម៉ៅ គេងមិនលក់ធ្វើអោយ ការចងចាំខ្សោយ ស្ពឹកខួរក្បាល។ល។

ជាតិវិទ្យុសកម្ម

ជារួមផលប៉ះពាល់បន្តិចម្តងៗ នេះហើយ ដែលវាធ្វើអោយមាន បញ្ហាធ្ងន់ធ្ងរ ទៅថ្ងៃអនាគត ដូចជាកើតមហារីកខួរក្បាល មហារីកគ្រាប់ឈាមថាមពលរាង្គកាយ ចុះខ្សោយ ខ្សោយមេជីវិត រហូតបុរសរហូតដល់៣៥% ងាយឆ្លងរោគផ្សេងៗ ចំពោះស្ត្រីដែលមានផ្ទៃពោះ ធ្វើអោយការបង្កកំណើត ខុសប្រក្រតីជាដើម

ជាតិវិទ្យុសកម្ម

***អាការៈផ្សេងៗនៃផលប៉ះពាល់របស់វិទ្យុសកម្មមកលើរាង្គកាយយើងដូចជា៖

អារម្មណ៍វិលវល់, ខ្សោយការចង់ចាំ, ខ្សោយការផ្តោតអារម្មណ៌, ការអស់កំលាំង រំខាន នាំអោយធុញទ្រាន់, គ្មានកំលាំងធ្វើការ, ធ្វើអោយចង់ក្អួត ក្អួត, ធ្វើអោយជាំ ដំបៅមិនងាយជាសះស្បើយឈាមច្រមុះ មានអាការៈ ខ្លោចស្បែក  ជ្រុះសក់ ឈឺក្បាល ឈឺមាត់ ពងបែកមាត់ ជំងឺគ្រុន ងាយឆ្លងរោគ ជាដើម

ជាតិវិទ្យុសកម្ម

ហេតុដូចនេះប្រសិនបើអ្នកចង់កាត់បន្ថយនៅគ្រោះថ្នាក់ដែលមានដោយសារតែជាតិវិទ្យុសកម្មអ្នកមិនគួរបើក​WiFi ចោល ក្នុងពេលកំពុងតែគេងនោះទេជាពិសេសស្ត្រីមានផ្ទៃពោះ គួរតែកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ​​ ងាកមកហាត់ប្រាណដើម្បី​​​សុខភាពឲ្យបាច្រើនជាងមុនវិញទើបជាការប្រសើរ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print