សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត បានធ្វើចត្តាឡីស័ក ៤ថ្ងៃហើយ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជាជន គ្រប់វិនាទី គឺសម្តចតេជោ ហ៊ុន សែន នៅ យប់ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការ
ធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។
សម្តេចថ្លែងបន្តថា៖ ក្នុុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះទាំងខ្ញុំនិងភរិយាពិសេសខ្លួនខ្ញុំផ្ទាល់ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតី
ឡើយគឺមានសភាពធម្មតាដូចពេលមុន
ថ្ងៃទី៣វិច្ឆិកា២០២០ដដែល។

សម្តេចលើកឡើងថា៖ តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើចត្តាឡីស័កនិងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។

សម្តេចបន្តថា៖ ថ្ងៃ៩វិច្ឆិកា២០២០ខាងមុខគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។

ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវចំពោះ
បងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់
ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុង
ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស
ហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្ត
ឱ្យបានហ្មត់ចត់តាមការណែនាំរបស់
ក្រសួងសុខាភិបាល។

សម្តេចសូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំ
និងជូនពរដល់ខ្ញុំនិងភរិយាក៏ដូចជាមន្ត្រី
រួមការងារជាមួយខ្ញុំ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print