លោកត្រាំ​ត្រៀមរៀបចំពិធី​ជួបជុំគ្នា​ ប្រឆាំង​លទ្ធផលបោះឆ្នោត

ចែករំលែក៖

ក្នុងពេលដែលលោកបៃឌិន បានចាប់ដៃគ្នាបង្កើតក្រុមប្រយុទ្ធប្រឆាំង​ការឆ្លងរាលដាលកូវីដ​-១៩​ និងបញ្ហាជាច្រើនទៀតនោះ លោក ប្រធានាធិបតី​ដូណាល់ ត្រាំ​ បែរជាឡើង​​គម្រោងរៀបចំពិធីជួបជុំគ្នា​ ប្រឆាំងលទ្ធផលបោះឆ្នោត​។
ក្រោយរយៈពេលជាង​១ថ្ងៃ ដែល លោកបៃឌិន ទទួលបានចំនួនកៅអីតំណាងគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកឈ្នះក្នុងការបោះឆ្នោត​ប្រធានាធីបតីអាមេរិក​នោះ គឺលោកត្រាំ​មិនបានទទួលស្គាល់​លទ្ធផលបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកានោះទេ។
លោក​Tim Murtaugh អ្នកនាំពាក្យ​ក្រុមរៀបចំការបោះឆ្នោត របស់លោកត្រាំ បានបញ្ជាក់ថា ជាមួយគ្នានេះដែរ​ លោកត្រាំ​បានរៀបចំពិធីជួបជុំគ្នាដើម្បីអូសទាញ អ្នកគាំទ្រប្រឆាំងលទ្ធផលបោះឆ្នោត​។ គោលដៅរបស់លោកត្រាំគឺដើម្បីទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ Wisconsin, Pennsylvania និង Arizona ។
បច្ចុប្បន្ន ចំនួនសន្លឹកឆ្នោតសកល​របស់លោកបៃឌិន ​បានកើនឡើងដល់ទៅ​៤,១ លានសន្លឹក​​ មានកៅអីតំណាងដល់ទៅជាង​៣០០កៅអី​​គឺលើសពីចំនួនកំណត់​​ដែលមានតែ២៧០កៅអីតំណាង។ លទ្ធផលនៃការបោះឆ្នោតអាមេរិក គឺមិនអាចកែប្រែបានឡើយ។
នៅពេលនេះដែរ ​លោកបៃឌិនមានគម្រោងលុបការហាមប្រាមដល់ប្រទេសកាន់សាសនាអ៊ិស្លាមមួយចំនួន​ចូលក្នុងទឹកដីអាមេរិក ដែលពីមុនលោកត្រាំបានហាមប្រាម។ មិនតែប៉ុណ្ណោះ គម្រោងដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក​ក៏ត្រូវបានលោកត្រាំលុបចោលផងដែរ​ និងគោលនយោបាយជាច្រើនផ្សេងទៀត ក្នុងនោះក៏មានទាំងអាមេរិកចូលក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុផងដែរ​…៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print