មន្ត្រីនគរបាលរាជធានីភ្នំពេញ៦រូបត្រូវបាននគរបាលខេត្តកណ្ដាលឃាត់ខ្លួនពេលកំពុងដើរលក់បំពង់ពន្លត់អគ្គិភ័យតាមផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រោយពីកម្លាំងប៉ុស្តិ៍ដើមមៀនទទួលបានព័ត៌មានថា មាននគរបាលផ្នែកបង្ការ ពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦នាក់ដើរលក់បំពង់ពន្លត់អគ្គិភ័យនៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនមក ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន​បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនអ្នកទាំង៦នាក់នោះមកប៉ុស្តិ៍ដើម្បីសួរនាំ។ នេះបើយោងតាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានឲ្យដឹងនៅថ្ងៃសៅរ៍ ៧រោចខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង១១ និង១៥នាទី។
សូមបញ្ជាក់ថា អ្នកទាំង៦នាក់នោះមានឈ្មោះដូចខាងក្រោម៖
១- អនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្តន៍ច្រើនឆ្នាំហើយ, ២- អនុសេនីយ៍ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី, ៣- សាន វឌ្ឃន: ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ), ៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា, ៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា, ៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។ ចំណែកមធ្យោបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាពលក់ រួមមាន៖ រថយន្តម៉ាកFORD RANGER ពណ៌ទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0304 និងម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX-6848។
បច្ចុប្បន្នលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានធ្វើរបាយការណ៍បញ្ជូនមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យទាំង៦នាក់នោះជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីអនុវត្តតាមនីតិវិធី ៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print