តើមេដឹកនាំប្រទេសណាខ្លះមិនទាន់មានប្រតិកម្ម ឬជូនពរប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក​

ចែករំលែក៖

ក្រោយបណ្តាញផ្សព្វផ្សាយនានា របស់អាមេរិកផ្សព្វផ្សាយពីជ័យជម្នះ របស់លោកបៃឌិននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ខែវិច្ឆិកា មានមេដឹកនាំជាច្រើនជុំវិញពិភពលោកបានជូនពរ អបអរសាទរ ពិសេសគឺប្រទេសតំបន់អឺរ៉ុប ។
ប៉ុន្តែមកទល់ពេលនេះនៅមានប្រទេសធំៗលំដាប់ពិភពលោក មិនទាន់បានជូនពរលោកបៃឌិន ដោយរង់ចាំលទ្ធផលបោះឆ្នោតចេញជាផ្លូវការ ។ តើមានប្រទេសណាខ្លះដែលស្ងៀមស្ងាត់?
១-រុស្ស៊ី៖ ប្រធានាធិបតីពូទីន នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ​ បើទោះបីលោកបៃឌិនប្រកាសពីជ័យជម្នះក្តី ។ នៅថ្ងៃទី៩ ខែវិច្ឆិកា វិមានក្រិមឡាំង បានបញ្ជាក់ថា ការជូនពរលុះត្រាណាតែមានលទ្ធផលផ្លូវការ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតអាមេរិក ។ លោកពូទីនបញ្ជាក់ថា លោកនឹងធ្វើការជាមួយប្រធានាធិបតីអាមេរិកគ្រប់រូប មិនថាបេក្ខភាពណាជាប់ឆ្នោតនោះឡើយ​។ លោកបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីអាណត្តិថ្មីនឹងបង្កើនទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ី។
២-ប្រទេសចិន៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​ ក៏បានរក្សាភាពស្ងៀមស្ងាត់ដូចរុស្ស៊ីផងដែរ។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយនានារបស់អង់គ្លេស បានផ្សាយថា លោកបៃឌិនជាប់ឆ្នោតនិងជួយដល់អាមេរិកនិងចិនមានទំនាក់ទំនងល្អប្រសើរឡើងវិញ ពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម​។
៣-ប្រធានាធិបតីប្រេស៊ីល៖ យើងបានដឹងហើយថាប្រធានាធិបតីប្រេស៊ីលមានចរិតដូចជាប្រធានាធិបតីដូណាល់ ត្រាំ ពាក់ព័ន្ធនិងការទប់ស្កាត់កូវីដ​-១៩​ ​។នៅពេលនេះប្រធានាធិបតី Jair Bolsonaro នៅតែសង្ឃឹមថា លោកត្រាំនឹងជាប់ឆ្នោតប្រធានាធិបតិអាមេរិកបន្តទៀត​។
ក្រៅពី​៣ប្រទេសធំៗខាងលើ នៅមានប្រទេសបីទៀត គឺម៉ិចស៊ីកូ កូរ៉េខាងជើង និងតួកគី ក៏មិនទាន់មានប្រតិកម្មអ្វី ឬជូនពរប្រធានាធិបតីថ្មីរបស់អាមេរិកនោះឡើយ ដោយរង់ចាំ​លទ្ធផលជាផ្លូវការ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print