ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអុីនធើណេត (Cyberbully)!!!

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានពន្យល់ថា៖ ដូចដែលបងប្អូនពលរដ្ឋទូទៅបានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ ដែលប្រព្រឹត្តិដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពោធផ្លូវចិត្តដល់ជនរងគ្រោះ។ ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេតជាមធ្យោបាយ ផ្តោតលើជនរងគ្រោះ។

តាមរយៈរបាយការណ៍របស់ អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញថាយុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ ប្រមាណ ៨៥.៧% កំពុងជួបបញ្ហានៃការយាយីដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេត ក្នុងពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជាមានប្រមាណ ៩.៧ លាននាក់ (៦០% នៃចំនួនប្រជាជនសរុប)។ លើសពីនេះក្នុងរបាយការណ៍ស្រាវជ្រាវរបស់ “CambodiaEducation” បង្ហាញពីស្ថិតិនៃផលប៉ះពាល់កើតឡើងដោយអំពើយាយី (Bully) ដូចខាងក្រោម៖

– កុមារ និងយុវជនកម្ពុជាប្រមាណ ១៦០០០០នាក់ បានបោះបង់ការសិក្សា
– ក្នុងនោះមានយុវជនថ្នាក់វិទ្យាល័យ ប្រមាណ ១៤% បានព្យាយាមធ្វើអត្តឃាត
– ការចាកចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្សាចារ និងអំពើល្មើសច្បាប់ផ្សេងៗ
– លើសពីនេះមានផលប៉ះពាល់ជាច្រើនទៀត ដែលកើតឡើងដោយអំពីយាយីនេះ

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីដូចបានរៀបរាប់ខាងលើ ក្រៅពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ គឺជាបុគ្គលសំខាន់ទាមទារក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីមកលើកុមារ និងយុវជន ដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ៖

១- អាណាព្យាបាល៖ គឺជាបុគ្គលសំខាន់ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
– ធ្វើការអប់រំបុត្រធីតាខ្លួនអំពីអំពើយាយី និងផលប៉ះពាល់
– លើកទឹកចិត្តបុត្រធីតា ក្នុងការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា អាណាព្យាបាល ពេលជួប ឬបានឃើញនូវអំពើយាយីមកលើខ្លួន ឬមិត្តរួមថ្នាក់
– ណែនាំបុត្រធីតា ឱ្យចេះលើកទឹកចិត្តមិត្តរួមថ្នាក់ដែលរងគ្រោះដោយអំពើយាយី
– ធ្វើការសង្កេត ស្វែងយល់ និងលើកទឹកចិត្តបុត្រធីតា របស់ខ្លួន និងធ្វើការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា នៅពេលរកឃើញអំពើយាយីផ្សេងៗ

២- គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ៖ ក្នុងនាមជាមជ្ឈមណ្ឌលផ្តល់ការអប់រំ ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
– បង្កើតនូវបទបញ្ញាត្តិ បទបញ្ជាផ្ទៃក្នុង ស្តីពីអំពើយាយី
– ធ្វើការបញ្ជ្រាបចំណេះដឹងដល់កុមារ និងយុវជន ដោយបង្ហាញអំពីទោសទណ្ឌ និងផលប៉ះពាល់នៃអំពើយាយី
– ធ្វើការអង្កេត និងស្រាវជ្រាវ នៅពេលជួបនូវករណីយាយីផ្សេងៗ
– សហការណ៍ផ្តល់ដំណឹងដល់អាណាព្យាបាល នៅពេលដែលបុត្រធីតារបស់ពួកគាត់ ជួបនូវបញ្ហានៃអំពើយាយី ឬជាអ្នកប្រព្រឹត្តិអំពើយាយីផ្សេងៗ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print