ផ្ទះថ្មីចំនួន៨ខ្នង អំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិបាណង់ ឃុំស្តៅ ស្រុករតន:មណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង៖ បន្ទាប់ពីបានចែកពូជស្រូវជាង ១ពាន់តោន ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ជាង ១ម៉ឺនគ្រួសាររួចមក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះប្រគល់ផ្ទះថ្មីចំនួន០៨ខ្នង បន្ថែមទៀតជូនដល់គ្រួសារអតីតយុទ្ធជន៨គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន ដែលជានិច្ចកាលសម្តេចទាំងពីរ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខអតីតយុទ្ធជន ដោយបានឧបត្ថម្ភគាំពារដល់គ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផល ព្រមទាំងបានផ្តល់នូវថវិកាឧបត្ថម្ភផ្សេងៗទៀត។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានជាពិសេស ត្រូវយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដោយឧស្សាហ៍ចុះជួបផ្ទាល់ និងអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print