អី​រ៉​ង់​ចាប់ផ្តើម​នាំ​ប្រេង​ឆៅ​ទៅ​កាន់​តំបន់​អឺរ៉ុប​ជំនួស​រុ​ស្ស៊ី​

ចែករំលែក៖

w32

​ក្រោយ​ទទួល​បានការ​លើកលែង​ទណ្ឌកម្ម​ អី​រ៉​ង់​បាន​ចាប់ផ្តើម​នាំ​ប្រេង​ឆៅ​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ដែល​ជាទី​ផ្សារ​ដែល​មាន​សក្តានុពល​បំផុត​ អាច​កំណត់​តម្លៃ​ប្រេង​ ឡើង​ឬ​ចុះថ្លៃ​បាន​។​

​សារព័ត៌មាន​Bloomberg​ ពេល​ថ្មីៗ​នេះ​បាន​ផ្សាយ​ថា​ ក្រោយ​ពេល​អី​រ៉​ង់​រួច​ផុត​ពី​ទណ្ឌកម្ម​ ប្រទេស​នេះ​ក៏​បាន​ចាប់ផ្តើម​នាំ​ប្រេង​ចេញ​ទៅ​ក្រៅប្រទេស​ ហើយ​អឺរ៉ុប​ជា​តំបន់​ដំបូង​គេ​បង្អស់​ ដែល​អី​រ៉​ង់​នាំ​ប្រេង​ទៅ​កាន់​ទីនោះ​។​

​អី​រ៉​ង់​មាន​គម្រោង​បង្កើន​ការ​ផលិត​ប្រេង​បន្ថែម​រហូត​ដល់​ទៅ​១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​។​ ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​កិច្ចព្រមព្រៀង​ទិញ​ប្រេង​ពី​អី​រ៉​ង់​រួម​ ក្រុមហ៊ុន​ Total​ SA​ របស់​បារាំង​ ក្រុមហ៊ុន​Hellenic​ Petroleum​ SA​ របស់​ក្រិ​ក​។​ តាម​តួលេខ​របស់​ក្រសួង​ថាមពល​ប្រេង​អី​រ៉​ង់​បាន​ឲ្យ​ដឹង​ថា​ នៅ​ខែមករា​ឆ្នាំ​២០១៦​នេះ​ អី​រ៉​ង់​បាន​បូ​ប​ប្រេង​រហូត​ដល់​ ២,៨៦​លាន​បា​រ៉េ​ល​ក្នុង​មួយ​ថ្ងៃ​ ។​

​អី​រ៉​ង​និង​ប​ញ្ចូ​ន​ប្រេង​ទៅ​កាន់​តំបន់​អឺរ៉ុប​ ក្នុង​ពេល​ដំបូង​មាន​៤​លាន​បារ៉ែល​ ក្នុង​នោះ​២​លាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​តូ​តា​ល​របស់​បារាំង​ ក្រៅពី​នេះ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​អេ​ស្បា​ញ​។​

​ក្រោយ​ទណ្ឌកម្ម​ត្រូវ​បាន​ដកហូត​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១៦​ខែមករា​ អី​រ៉​ង​ក៏​បាន​ជម្រុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​តាម​រយៈ​ការ​លក់​ប្រេង​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អី​រ៉​ង​ក៏​ទទួល​បាន​ប្រាក់​៣០​ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​បង្កក​កាលពី​ពេល​កន្លង​មក​។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ ពេល​នេះ​អី​រ៉​ង​បាន​បំពេញ​ការ​ខ្វះខាត​ប្រេង​នៅ​តំបន់​អឺរ៉ុប​ ជួយ​ឲ្យ​ អឺរ៉ុប​បញ្ចប់​ការ​អាស្រ័យ​ប្រេង​ពី​រុ​ស្ស៊ី​ដូច​កាលពីមុន​។​ ចំណុច​ទាំងនោះ​តម្លៃ​ប្រេង​ពិភពលោក​ពិបាក់​ឡើងថ្លៃ​វិញ​បើ​ទោះបី​ ប្រទេស​មាន​សេដ្ឋកិច្ច​អាស្រ័យ​ប្រេង​ដូច​ជា​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​រុ​ស្ស៊ី​ ខិតខំ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ​ក៏​ដោយ​។​

​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ប៉ះពាល​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាស្រ័យ​ប្រេង​ដូច​រុ​ស្ស៊ី​និង​ វេ​ណា​ហ្ស៊ូ​អេ​ឡា​ជាដើម​។​ កន្លង​មក​ក្រុមហ៊ុន​ប្រេង​ជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ PDVSA​ បាន​ប្រកាស​ថា​ប្រទេស​ចំនួន​៧​ក្នុង​ចំណោម​ប្រទេស​១៣​ជា​សមាជិក​របស់​អង្គការ​នាំ​ប្រេង​ចេញ​ច្រើន​បំផុត​លើ​ពិភព​ លោ​កឿ​ភ​ជែ​បាន​គាំទ្រ​សំណើរ​ជួប​ប្រជុំ​ជា​បនទាន់​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើ​ថ្លៃ​វិញ​ ។​

​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ថាមពល​ប្រេង​ របស់​វេ​ណេ​ហ្សូ​អេ​ឡា​លោក​ Eulogio​ Del​ Pino​ បាន​ប្រកាស​ពី​ព័ត៌មាន​ខាងលើ​ក្រោយ​ពេល​ដែល​លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​កា​តា​ អ៊ី​រ៉​ង់​ និង​អា​រ៉ា​បី​សា​អ៊ូ​ឌី​ត​។​ លោក​ Pino​ បញ្ជាក់​ថា​ប្រទេស​ជា​ច្រើន​មាន​បំណង​ ចង់ឱ្យ​មាន​សកម្មភាព​រួម​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កើនឡើង​ដូច​ដើម​វិញ​។​បច្ចុប្បន្ន​តម្លៃ​ប្រេង​ទាប​ បំផុត​ ធ្វើ​ឱ្យ​ប្រទេស​ដែល​ផលិត​ប្រេង​ទទួល​រង​ការ​ខាតបង់​ជា​ច្រើន​ ។​

​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជា​ប្រទេស​នាំ​ប្រេង​ចេញ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក​ បាន​អំពាវនាវ​ដល់​ OPEC​ កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បីរ​កវី​ធី​សាស្ដ្រ​ជួយ​ស្ដា​តម្លៃ​ ប្រេង​ឡើង​វី​ញ​ក្រោយ​ពេល​បាន​ធ្លាក់​ថ្លៃ​ ជា​ប្រវត្ដិសាស្ដ្រ​ ចំណែក​ការ​ផ្គត​ផ្គង​ចេះ​តែ​កើនឡើង​ធ្វើ​ឱ្យ​តម្លៃ​មិន​អាច​ឡើងថ្លៃ​វិញ​បាន​។​ក្រៅពី​អ៊ី​រ៉​ង់​ទទួល​បានការ​លើក​ លេង​ទណ្ឌកម្ម​ក្រោយ​កិច្ចព្រមព្រៀង​បរមាណូ​ អ៊ី​រ៉​ង់​ក៏​បាន​នាំ​ចេញ​ប្រេង​ទៅ​កាន់​ទីផ្សា​ពិភពលោក​ជា​ច្រើន​ទៀត​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​រហូត​ដល់​ក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​តាម​ក្រុម​អ្នកឯកទេស​ ប្រសិនបើ​ ប្រទេស​ជា​សមាជិក​ OPEC​ ទាំង​១៣​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​នោះ​តម្លៃ​ នឹង​កើនឡើង​វិញ​ជា​មិន​ខាន​។​ប៉ុន្ដែ​ពិការ​ក្នុង​ការ​សម្រេច​ប្រសិនបើ​គ្មាន​ការ​យល់ព្រម​ពី​ប្រទេស​អា​រ៉ា​បី​សា​អ៊ូ​ឌី​ត​ និង​ប្រទេស​ នាំ​ចេញ​ប្រេង​សំខាន់​ទៀត​។​ គួរ​បញ្ជាក់​ ផង​ដែរ​ថា​កន្លង​មក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ធ្លាប់​បាន​ប្រកាស​ថា​និង​មិន​កាត់​បន្ថយ​ការ​នាំ​ប្រេង​ចេញ​ទៅ​ក្រៅ​ឡើយ​បើ​ទោះ​តម្លៃ​ធ្លាក់​ចុះ​ក៏​ដោយ​ ។​

​កាលពី​ឆ្នាំ​២០១៥​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ក៏​បាន​ស្នើរ​ឱ្យ​ OPEC​ កាត​បន្ថយ​ការ​ ផលិត​របស់​ខ្លួន​ ប៉ុន្ដែ​មិន​បាន​សម្រេច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កាន់តែ​ធ្លាក់​ចុះ​បន្ដបន្ទាប់​។​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចជាតិ​អាស្រ័យ​លើ​ការ​នាំ​ចេញ​ប្រេង​ដូច​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រុ​ស្ស៊ី​ជាដើម​ទទួល​រង​ការ​ខាត់បង់​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​តែ​ប្រេង​ធ្លាក់​ថ្លៃ​ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print