ខេត្តព្រះសីហនុៈ បុគ្គលិកជាសន្តិសុខក្រុមហ៊ុន BestCam មួយរូបត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់កោះរុងឃាត់ខ្លួនពាក់ព័ន្ធទៅនិងចាប់រំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះក្មេងរងគ្រោះ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ យុយ សុច មានទីលំនៅភូមិរំពើន ឃុំុស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕
...
ដោយ៖ ឆ្លាម សមុទ្រ