ព្រះអង្គម្ចាស់ Akishino បាន​ក្លាយជា​រជ្ជទាយាទ (Crown Prince) ផ្លូវការ​របស់​ជប៉ុន

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ព្រះ​រាជពិធី​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ ព្រះអង្គម្ចាស់ Akishino ក្រោម​ព្រះនាម Fumihito ដែលជា​ព្រះអនុជ​របស់​អធិរាជNaruhito បាន​ក្លាយជា​រជ្ជទាយាទ (Crown Prince) ផ្លូវការ​របស់​ជប៉ុន។​

​ព្រះអង្គ Akishino មាន​ព្រះជន្ម​តិចជាង​អធិរាជ Naruhito ៦​ព្រះវស្សា ដោយ​ព្រះអង្គ​ទាំង​ទ្វេ​ជា​ព្រះរាជបុត្រ​របស់​អធិរាជ Akihito និង​ម្ចាស់​ក្ស​ត្រី Michiko​។ ព្រះ​ចៅ​អធិរាជ Naruhito មិនមាន​ព្រះរាជបុត្រ​ឡើយ ដោយ​តែមាន​ព្រះរាជ​បុត្រី ប៉ុន្តែ​មិ​មាន​សិទ្ធិ​ឡើង​សោយរាជ្យ​នោះទេ​។​

​ព្រះរាជ​ពិធី «Rikkosho no rei» សម្រាប់​ការឡើង​ជា Crown Prince របស់​ព្រះអង្គ Akishino ត្រូវបាន​ពន្យា​ពេល​អស់​៧​ខែ​ដោយសារតែ​កូ​វីដ​-១៩​។ យោងតាម Kyodo News Agency ព្រះរាជ​ពិធី​នេះ មាន​សមាជិក​រាជវង្សានុវង្ស​ចូល​៤៦​អង្គ​/​នាក់​។​

​គួរបញ្ជាក់ផងថា កាលពី​ឆ្នាំមុន ព្រះ​ចៅ​អធិរាជ Akihito បានប្រកាស​ដាក់រាជ្យ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​បំផុត​នៅ​ជប៉ុន​ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print