ទិន្នន័យឯកជនភាពរបស់អតិថិជន ដែលប្រើសេវាកម្មកក់សំបុត្រយន្តហោះនិង សណ្ឋាគារត្រូវបានបែកធ្លាយ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ Prestige Software ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុនកក់សំបុត្រយន្តហោះ និងសណ្ឋាគារធំៗ ល្បីៗ មានដូចជា Hotels.com, Booking.com និង Expedia ត្រូវបានក្រុមអ្នកសុវត្ថិភាពបច្ចេកវិទ្យា Website Planet រកឃើញថា បានលេចធ្លាយព័ត៌មានឯកជនភាពរបស់អតិថិជនជាច្រើនលាននាក់ ដែលមានដូចជា ឈ្មោះ ព័ត៌មានលម្អិតកាតឥណទាន លេខសម្គាល់អតិថិជន និងព័ត៌មានទាក់ទងនឹងការស្នាក់នៅរបស់ពួកគេ។

បើតាមអ្នកស្រាវជ្រាវក៏បានឱ្យដឹងផងដែរថា ការបែកធ្លាយនេះអាចកើតមានតាំងពីឆ្នាំ ២០១៣មកម្ល៉េះ ដែលបញ្ហានេះធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាក់ទងនឹងការបោកបញ្ឆោត ក៏ដូចជាការវាយប្រហារតាមរយៈអនឡាញ។ បញ្ហានេះកើតមានឡើងដោយសារតែការកំណត់មិនបានត្រឹមត្រូវនៅក្នុង Amazon Web Services (AWS) ដែលជាប្រព័ន្ធ Cloud សម្រាប់ផ្ទុកទិន្នន័យសំខាន់ៗរបស់អតិថិជនទាក់ទងនឹងការកក់សំបុត្រយន្តហោះ ឬ សណ្ឋាគាររបស់ពួកគេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នប្រសិនបើលោកអ្នកបានប្រើសេវាកម្មជាមួយនឹងក្រុមហ៊ុនដែលបានលើកឡើងខាងលើ។ សូមលោកអ្នកធ្វើការតាមដានគណនីប័ណ្ណឥណទានដើម្បីជៀសវាងការប្រើប្រាស់ដោយមិនមានការអនុញ្ញាត និងសូមមានការប្រុងប្រយ័ត្ននៅពេលដែលបានទទួលសារឬអុីមែលពីក្រុមហ៊ុនខាងលើដែលលោកអ្នកមិនបានស្នើសុំដើម្បីជៀសវាងពីការបោកបញ្ឆោតផ្សេងៗ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print