ក្រុមហ៊ុនលីនវតី ប្រកាសចែកទឹកអាល់កុលម៉ាក Pansy ដោយ មិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនលីនវតី(linvateyCo,.LTD) ដែលគេស្គាល់ថាជាក្រុមហ៊ុនចែកចាយផលិតផលល្បីឈ្មោះលំដាប់ពិភពលោកម៉ាក Pansyនៅកម្ពុជានោះបានប្រកាសចែកទឹកអាល់កុណម៉ាក Pansy ដោយ មិនគិតថ្លៃ។ ការផ្តល់ជូននេះត្រូវបានធ្វើដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយហានីភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។
សកម្មភាពសប្បុរសធម៌ជួយដល់សង្គមនេះត្រូវបានធ្វើឡើងបណ្តើរៗហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០២០នេះ ដែលការចែកទឹកអាល់កុលដោយមិនគិតថ្លៃផ្ទាល់ត្រូវបានធ្វើឡើងនៅហាងបុកល្ហុងបាងកកទល់មុខផ្សារទំនើបម៉ាក្រូខណ្ឌសែនសុខ។នេះបើយោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី ខណៈដែលសកម្មភាពនេះទទួលបានការសរសើរនិងលើកទឹកចិត្តជាច្រើនពីមហាជន។
កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី(linvateyCo,.LTD) បានបញ្ជាក់នេះគឺជាសកម្មភាពសប្បុរធម៌ថ្មីមួយឆ្លើយតបទៅនឹងសកម្មភាពបន្ទាន់ដែលអាចជួយជាចំណែកមួយជួយសងត្រឡប់ទៅសង្គមវិញបើទោះបីជាការចែកនេះមិនបានគ្រប់ទីកន្លែងក៏ដោយ។ កញ្ញា ថា ទឹកអាលកុល ម៉ាក Pansy ជាផលិតផលប្រទេសថៃ មានស្តង់ដា និងគុណភាពខ្ពស់ដែលអាចសម្លាប់មេរោគបាន។កញ្ញា មិនមានការកំណត់អំពីចំនួនដបឡើយគឺការចែករហូតដល់អស់ពីស្តុកតែម្តង ដែលប្រជាពលរដ្ឋទាំងអស់អាចមកយកដោយផ្ទាល់នៅទីតាំងខាងលើបាន។ ជាមួយគ្នានេះកញ្ញាក៏អំពាវនាវឲ្យប្រជាជនកម្ពុជារួមគ្នាក្នុងការថែរក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស លាងដៃដោយទឹកអាល់កុលជាប្រចាំ និងតាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាល។ កញ្ញា ក៏ជូនពរដល់អតិថិជន ម្ស៉ៅ Pansy ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទាំងអស់ជួបប្រទះតែសេចក្តីសុខ សុភមង្គល រកទទួលទានមានបាន និងជៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ១៩។
ទាំងនេះបានបង្ហាញពីសកម្មភាពមនុស្សធម៌ និងជាទឹកចិត្តល្អប្រពៃរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ពីការរីករាលដាលនៃជំងឺកូវីដ១៩៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print