ក្រុមឧទ្ទាម IS ​កាត់ក្បាលមនុស្ស​៥០នាក់នៅម៉ូហ្សំប៊ិក

ចែករំលែក៖

តាមសារព័ត៌មាន ​Newsweek បានផ្សាយនៅថ្ងៃទី ១១ខែវិច្ឆិកាថា ក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ​នៅប្រទេសម៉ូហ្សំប៊ិកបានបង្កសោកនាដកម្ម​
ដោយកាត់ក្បាលមនុស្សជាង​៥០នាក់នៅក្នុង​ទីលានបាល់ទាត់ ក្នុងភូមិស្ថិតនៅក្នុងខេត្ត Cabo Delgado ។
មន្ត្រី​Cabo Delgado បានបញ្ជាក់ថា ជនរងគ្រោះត្រូវ​ក្រុមភេរវកម្មសម្លាប់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី​៦-៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ក្នុងចំណោមសាកសពទាំងអស់ មានជាង​៥០ ត្រូវគេកាត់ក្បាល ដោយមិនដឹងថាខ្លួនមួយណាក្បាលមួយណាឡើយ។​ក្នុងចំណោមជនរងគ្រោះគេឃើញមានកុមារ​១៥នាក់ ។​ ជនរងគ្រោះទាំងនោះចូលរួមក្នុងកម្មវិធីមួយហើយត្រូវបានក្រុមភេរវកម្មចាប់យកមកទីតាំងខាងលើសម្លាប់ ។
កម្លាំងប៉ូលិស Mozambique បានបញ្ជាក់ថា ក្រុមភេរវកម្មមានទំនាក់ទំនងជាមួយក្រុមរដ្ឋ​អ៊ិស្លាម បានបើកការវាយប្រហារនៅក្នុងស្រុកMiudumbe និង Macomia ស្ថិតនៅក្នុងខេត្ត Cabo Delgado សម្លាប់មនុស្សជាច្រើន ដុតផ្ទះ និងចាប់ជំរិត​។
រដ្ឋាភិបាលធ្លាប់បានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមទប់ស្កាត់ក្រុមភេរវកម្មដែលបានសម្លាប់ពលរដ្ឋក្នុងប្រទេសនេះអស់ជាច្រើន។ ក្រុមដែលសម្លាប់មនុស្សច្រើនជាងគេ​ក្នុងប្រទេសនេះគឺក្រុម Al-Shabab ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្ម​ IS ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print