បុរសម្នាក់ស្លាប់នៅនឹងកន្លែងខណៈបើកម៉ូតូបុកជាមួយរថយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូបុកជាមួយរថយន្តកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចម្ងាយ១,០០០ម៉ែត្រ ខាងជើងភូមិទ្រាសស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ។
លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខប.មានជ័យ 1N.1464 មានពាក់មួកសុវត្ថិភាព ។
លោកបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងបានជ្រុលចូលទៅខាងស្តាំផ្លូវរថយន្តត្រូវរថយន្តម៉ាកកាមរីពណ៌សំបកឪឡឹក ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខសៀមរាប 2A-1458 បើកបរច្រាសទិសគ្នាពីជើងទៅត្បូងបុកបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
លោកថា ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរកម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធីច្បាប់៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print