បើកឆាកភ្លាមកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតបឋមរបស់បេក្ខជនប្រឡងក្នុង កម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ បានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១២ ខែ វិច្ឆិកានេះ ។ មានការកោតសរសើរខ្លាំងលើការផលិតកម្មវិធីនេះដែលបានរៀបចំបានយ៉ាងល្អ និងរកបានម្ចាស់ពានកិត្តិយស៣រូបផងដែរ។

បើកឆាកដំបូងបេក្ខជនទាំង២០នាក់អាចឆក់បានការចាប់អារម្មណ៍ខ្លាំងក្រោយពីពួកគេបានបង្ហាញមុខអមដោយឈុតប្រណីតតំណាងជាតិស្រស់ស្អាត ឈុតបង្ហាញមុខក្នុងសម្លៀកបំពាក់រាត្រីស្រមោល.ស និងឈុតប៊ីគីនី ដែលសុទ្ធតែច្នៃដោយស្នាដៃកូនខ្មែរ។ ការរៀបចំកម្មវិធីហាក់មានភាពកាន់តែប្រសើរខ្លាំងក្រោយពីការបង្ហាញវត្តមានទាំងពិធីករពិធីការិនីដែលមានទេពកោស្យរូបសម្រស់ស្រស់សោភា គឺមានដូចជា លោក ទ្រី តារាវុធ ដែលគេស្គាល់ថាជាតារាសម្តែង និងជាបេក្ខជនធ្លាប់ចូលរួមប្រកួត Man Of The Year 2019, កញ្ញា សំណា អេលីណា កញ្ញាឯកចក្រវាឡកម្ពុជា២០១៩ និងកញ្ញា ថោង ម៉ាឡា កញ្ញាឯកផែនដីកម្ពុជា ២០១៩ ផងដែរ។ លេចចេញការកោតសរសើរអំពីការផលិតកម្មវិធីដែលបានផ្តល់ឱកាសសម្រាប់កូនខ្មែរជំនាន់ក្រោយបានបញ្ចេញស្នា ដៃ សមត្ថភាព អមដោយការរៀបចំឆាក និងលំដាប់លំដោយនៃការប្រកួតបានយ៉ាងល្អ។ កាន់តែទទួលបានការពេញចិត្តក្រោយពីកម្មវិធីអាចធ្វើការគ្រប់គ្រងពេលវេលា បង្ហាញសមាសភាពគណកម្មការប្រកបដោយបទពិសោធន៍ និងការស្វែងរកម្ចាស់ពានកិត្តិយស៣រូបគឺកញ្ញា រ៉េត ហ្សារីតា ពាក់ស្លាកលេខ១៨ ទទួលបានពាន Best Talent Awardខណៈដែលកញ្ញា  ឌី សុរៈក្ខិតា ពាក់ស្លាកលេខ៩ ទទួលបានពាន Miss Musuri Skin Beauty Award និងកញ្ញា ឈុន រក្សា ពាក់ស្លាកលេខ៨ ទទួលបានពាន Miss Digital Rising Star Award 

គួរបញ្ជាក់ដែរថាប៉ុន្មានឆ្នាំចុងក្រោយនេះព្រឹត្តិការណ៍ប្រកួតសម្រស់នានាជាច្រើនបន្តបន្ទាប់ទទួលបានការចាប់អាមរម្មណ៍ខ្លាំងពីមហាជន  ហើយថ្មីៗកន្លងទៅនេះកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតសម្រស់ថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ វឌ្ឍនា

...

                       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print