អូបាម៉ា៖ ការចាកចេញរបស់លោកត្រាំមិនគ្រប់គ្រាន់ដើម្បីផ្សះផ្សាអាមេរិកឡើយ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា ការបែកបាក់ផ្ទៃក្នុងរបស់អាមេរិក​ពិតជាធ្ងន់ធ្ងរណាស់ ហើយការចាកចេញរបស់លោកត្រាំមិនគ្រប់គ្រាន់នោះឡើយ។
អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសរសេរ​នៅក្នុងសៀវភៅកំណត់ហេតុ(ទឹកដីនៃក្តីស្រមៃ) ដែលបានបោះពុម្ភលក់កាលពីថ្ងៃទី​១២ខែវិច្ឆិកា ដោយនៅក្នុងនោះលោកត្រាំ​បានលើកឡើងពី​វិវាទ​យ៉ាងខ្លាំងនៅក្នុងទឹកដីអាមេរិក​ ហើយការចាកចេញរបស់លោកត្រាំគឺមិនគ្រប់គ្រាន់ដើម្បីផ្សះផ្សានោះឡើយ។
ទស្សនាវដ្តី The Atlantic បានដកស្រង់ខ្លឹមសារនៅក្នុងសៀវភៅរបស់លោកអូបាម៉ាថា​«ប្រជាធិបតេយ្យ របស់យើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិ ហើយវិបត្តិនោះកំពុងតែស៊ីជម្រៅ ។ ចក្ខុវិស័យពីរផ្សេងគ្នា ដែលធ្វើឲ្យអាមេរិកធ្លាក់ក្នុងស្ថានភាពអាក្រក់ អាមេរិកគួរតែធ្វើបែបណា​»។
វិវាទបានធ្វើឲ្យទម្រង់នយោបាយនៅអាមេរិកត្រូវបែកបាក់​ ពិសេសគឺការគោរពគ្នាទៅវិញទៅមករវាងគណបក្សប្រជាធិបតេយ្យ​ និងសាធារណរដ្ឋ ដែលតែងតែគោរព​គ្នាទៅវិញទៅមក។
លោកអូបាម៉ាបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមលើយុវវ័យ គឺជាអ្នកផ្សះផ្សា​ ធ្វើឲ្យអាមេរិកប្រសើរឡើង។ ខ្ញុំមានជំនឿលើពលរដ្ឋអាមេរិកជំនាន់ក្រោយ»៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print