មន្ត្រីនគរបាលការពារព្រំដែនម្នាក់ ជាន់មីនផ្ទុះដាច់ត្រឹមប្រអប់ជើងពេលចូលទៅបន្ទោបង់

ចែករំលែក៖

ខេត្តព្រះវិហារ៖ មន្ត្រីនគរបាលម្នាក់ដែលប្រចាំការនៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើតប្រាសាទព្រះវិហារ ខណ:ចូលទៅបន្ទោបង់ក្នុងព្រៃ បានជាន់មីនបណ្ដាលឲ្យផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់ ។
ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងជើង ជណ្ដើរបូរាណ ឈៀងខាងកើតប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ម៉ែត្រ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមន្ត្រីយោធាដែលរងរបួសនោះ គឺលោកអនុសេនីយ៍ឯក នួន ធឿន អាយុ៤៦ឆ្នាំ អត្តលេខ៣៦០៧៧ ឋានៈមន្ត្រីនគរបាលប្រចាំការនៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើតឈៀងខាងជើងប្រាសាទព្រះវិហារ ក្នុងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥។ សព្វថ្ងៃមានទីលំនៅក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅបន្ទោបង់ក្នុងព្រៃនៅចំណុចខាងជើងជណ្ដើរបូរាណ ប្រាសាទព្រះវិហារ ចម្ងាយប្រហែល២០០ម៉ែត្រ ស្រាប់តែជាន់មីន១គ្រាប់បណ្ដាលឲ្យផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់តែម្តង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានអង្គភាពបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហាររួចហើយ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print