គំនរដែក និងជ័រ​អេ​ត​ចាយ​យ​គរ​ដូច​ភ្នំ​ ​តាម​បណ្ដោយដៃ​សមុទ្រ​ខាងត្បូង​ស្រុកក​កំពង់ត្រាចកកស្ទះ ខណៈ​វៀតណាម​អត់​ឲ្យ​ដឹក​​ចូល

ចែករំលែក៖

ខេត្តកំពត៖ គំនរ​ដែក​ និង​ជ័រ​ ដែល​ជា​របស់​អេ​ត​ចាយត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​​វៀតណាម ត្រូវបានអាជ្ញាធរវៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ដឹក​ជញ្ជូនចូល​ជា​ដាច់ខាត​ ខណៈគំនរអេ​ត​ចាយទាំងនោះ ត្រូវបានឈ្មួញ​យក​មក​ដាក់​គរចោលដូចភ្នំនៅ​តាម​បណ្ដោយដៃ​សមុទ្រ ​នៅ​ចំណុច​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ និង​ដៃសមុទ្រ​ម្ខាង​ទៀត​ជាប់​ភូមិសាស្ត្រ​ខេត្ត​កែប​។

​បើ​តាម​ប្រភពព័ត៍មានពីបុរសម្នាក់ ដែលជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ដែក​អេ​ត​ចាយនោះ បានបញ្ជាក់ឲ្យដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកាម្សិលមិញនេះថា ដែកអេតចាយទាំងនេះ គឺត្រៀម​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ នៅ​ចំណុច​ស្ពានដែកយក​​ទៅ​វៀតណាម​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​បាន​រឹត​បន្តឹង​សា​រជា​ថ្មី​មិន​ឲ្យនាំ​ដែក​អេ​ត​ចាយ​ចូល​តាម​ផ្លូវ​ទឹកបាន​ដូច​មុន​ៗ​ទេ ​។

​ប្រភពដដែល ​បន្ត​ថា​ ទោះបី​ដឹក​សម្ភា​រអេ​ត​ចាយ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាកក៏​ដោយ​ ក៏​ខាង​ភាគី​វៀតណាម​មិន​អនុញ្ញាត​​ឲ្យ​នាំ​ចូល​នោះទេ ព្រោះតែមានការ​រឹត​ត្បឹ​ត​បែប​នេះ​ហើយ​ ទើប​អ្នក​ដឹក​អេ​ត​ចាយ​ចូល​តាម​ផ្លូវទឹក​វិញ​ម្ដង ប៉ុន្តែ​ដើមខែ​វិច្ឆិការ​នេះ​ វៀតណាម​ចាប់​បិទ​ជិតឈឹង​តែ​ម្ដង​។

ដោយឡែកជុំវិញបញ្ហានេះដែរ ​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​លោក​ង៉ែត​ សា​វឿ​ន ក៏បានឲ្យដឹងកាលពី​ព្រឹក​ថ្ងៃ​ទី១២វិច្ឆិកា ឆ្នាំ២០២០​ថា​ អ្នក​ដឹក​អេ​ត​ចាយ​ទាំងនោះ​កន្លង​មក​ ពួក​គាត់​បាន​ដឹក​ជញ្ជូន​តាម​ច្រករបៀង​ចូល​ទៅ​វៀតណាម​។​ ការ​ដឹក​ជញ្ជូន​រូបភាព​ធំដុំ​នេះ​ដែល​លលក​ចាត់​ទុក​ថា ​ជា​រឿង​ខុសច្បាប់​មួយ​ទៅ​ហើយ​។​

ជាមួយគ្នានេះ លោក​ង៉ែត​ សា​វឿ​ន ​បានបញ្ជាក់ទៀត​ថា ​រឿង​អាជ្ញាធរ​មិន​ឲ្យ​ដឹក​សម្ភារ​អេ​ត​ចាយ​ចូល​បាន គឺជា​រឿង​ប្រទេស​គេ ​ព្រោះ​គេ​ត្រូវការពារ​ជំងឺកូវី​ដ​១៩ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print