តើអ្នកដឹងទេ! Messenger មានមុខងារចម្លែកមួយ ដែលហ្វេសប៊ុកទើបបញ្ចេញថ្ងៃនេះ តែបើអ្នកមិនដឹងច្បាស់ជាទឹកភ្នែក

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការប្រកាសរបស់ហ្វេសប៊ុក ថ្ងៃទី១៣ ខែវិច្ឆិកានេះ អំពីមុខងារថ្មីមួយគឺ Vanish Mode ដែលកំពុងមកដល់កម្មវិធីMessenger និង Instagram ពាក់ព័ន្ធនឹងមុខងារមួយនេះ ត្រូវបានប្រើសម្រាប់ការសន្ទនាធម្មតា ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ការបង្ហោះសារ ដើម្បីឲ្យវាលុបទៅវិញដោយស្វ័យប្រវត្តិ បន្ទាប់ពីសារត្រូវបានគេចូលមើល និងការចាកចេញពីការសន្ទនា។

សូមជម្រាបថា ស្ថិតនៅក្នុងមុខងារ Vanish Mode អ្នកប្រើប្រាស់កម្មវិធី Instagram និង Messenger អាចផ្ញើសារជាអក្សរ emoji រូបភាពផ្សេងៗ Gif សារជាសំឡេង និងស្ទីកគ័រ ដែលវានឹងលុបទៅវិញ បន្ទាប់ពីសារទាំងនេះត្រូវបានគេចូលមើល ឬអ្នកប្រើប្រាស់ចេញពីកន្លែងផ្ញើសារ។

យ៉ាងណាមិញ មុខងារមួយនេះមិនមែនត្រូវបានកំណត់រួចមកជាស្រេចទេ ពោលគឺ អ្នកប្រើប្រាស់អាចកំណត់វាដោយខ្លួន​​ឯង នៅកន្លែងផ្ញើសារ ដោយយកដៃអូសអេក្រង់ទៅលើ នៅក្បែរកន្លែងសម្រាប់សរសេរសារ។ នៅពេលចាប់ផ្ដើមដំបូង វានឹងមានការជូនដំណឹងមួយ ពីរបៀបប្រើប្រាស់មុខងារ Vanish Mode វានឹងជូនដំណឹងនិងកត់ចំណាំផងដែរថា បើមានអ្នកប្រើប្រាស់ណាម្នាក់បាន screenshot ការសន្ទនា ពេលស្ថិតនៅក្នុងមុខងារ Vanish Mode នេះ។

គួរបញ្ជាក់ថា មុខងារថ្មីនេះគឺអាចកំណត់បានតាមចិត្ត អ្នកអាចជ្រើសរើសប្រើឬមិនប្រើវាបាន នៅពេលចូលទៅដល់កន្លែងផ្ញើសារ។ ដើម្បីបិទមុខងារនេះវិញ អ្នកគ្រាន់តែចុចពាក្យ Turn Off Vanish Mode នៅផ្នែកខាងលើនៃកន្លែងសន្ទនា៕ដោយ៖សហការី

មុខងារ Vanish Mode

មុខងារ Vanish Mode

...

មុខងារ Vanish Mode

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print