នៅលើបណ្តាញសង្គម ហ្វេសប៊ុក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា ការវាយប្រហារបង្ហូរឈាមនៅមហាវិទ្យាល័យទីក្រុងកាប៊ុល បង្កឡើងដោយខ្មាន់កាំភ្លើង មានឈ្មោះAdil។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានក្រុមភេរវកម្មHaqqaniជ្រើសរើស ឡើងគម្រោងវាយប្រហារនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០។
នៅថ្ងៃទី១៤ខែវិច្ឆិកា អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបញ្ជាក់ថា មេខ្លោងនៅពីក្រោយការវាយប្រហារនៅមហាវិទ្យាល័យទីក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ កាលពីដើមខែវិច្ឆិកា។ អនុប្រធានាធិបតីអាហ្វហ្គានីស្ថានបានបញ្ជាក់ទៀតថា បណ្តាញភេរវកម្ម Haqqani ជាសាខារបស់ក្រុមតាលីបង់ ។ ក្នុងពេលសួរចម្លើយ ខ្មាន់កាំភ្លើង Adil បានបញ្ជាក់ថា បានទទួលអាវុធពីបណ្តាញភេរវកម្ម Haqqani ។ ការវាយប្រហារគឺដើម្បីដាក់គំនាបនិងធ្វើឲ្យបាត់បង់ កិត្តិយសរបស់រដ្ឋាភិបាល។
អនុប្រធានាធិបតីអាហ្វហ្គានីស្ថានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនោះមកពីខេត្តPanjshir ហើយបានទៅរស់នៅជាយក្រុងកាប៊ុល។ ខ្មាន់កាំភ្លើងធ្លាប់បានបាត់ខ្លួន៣ឆ្នាំ ដោយមានព័ត៌មានថា ទៅហ្វឹកហាត់ប្រយុទ្ធ ។
ការបាញ់ប្រហារនៅថ្ងៃទី០២ ខែវិច្ឆិកាមាន ខ្មាន់កាំភ្លើង៣នាក់សម្រុកចូលមហាវិទ្យាល័យ កាប៊ុល បាញ់ប្រហារនៅក្នុងថ្នាក់រៀងបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និង២៧នាក់រងរបួស ។ ខ្មាន់កាំភ្លើងទាំង៣នាក់ស្លាប់ពេលប៉ះទង្គិចជាមួយសន្តិសុខ។ដោយ៖ធីរីណា