មិនគួរណាខឹងហួសហេតុសោះ! គ្រាន់តែយុវតីម្នាក់ ហៅស្រ្តីម្នាក់វ័យ ៤០ ឆ្នាំ ថា៖ “មីង” ស្ទុះវាយផ្អើលពេញផ្សារ(មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ៖ តាមពិតទៅមនុស្សយើងម្នាក់ៗ គួរតែបង្កើតចិត្តឲ្យទូលាយសម្រាប់ខ្លួនឯង ព្រោះពេលខ្លះការនិយាយគ្នាលេងតែងតែមានការប៉ះពាក្យសម្តី ធ្វើឲ្យមានការអន់ចិត្តដាក់គ្នា រហូតឈានដល់ឈ្លោះគ្នាផងដែរ ព្រោះសម្តីទាំងនេះគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងមានករណីវាយគ្នាមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ឆ្នាំ ខណៈដែលយុវតីរូបនេះ គ្រាន់តែហៅស្រ្តីវ័យ ៤០ឆ្នាំនោះថា៖​ “មីង នេះបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានជម្លោះនោះយុវតីវ័យ ១៩ ឆ្នាំ បានដើរមកពីក្រោយស្រ្តីវ័យ ៤០ ឆ្នាំហើយដោយសារផ្លូវក្នុងផ្សារមានមនុស្សច្រើននោះ នាងបាននិយាយដោយសុជីវធម៌តិចៗថា សូមអធ្យាស្រ័យអ្នកមីងខណៈដែលនាងព្យាយាមសុំផ្លូវដើរទៅមុនព្រោះនាងខ្លាចដំណើររបស់នាងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។

ទោះជាយ៉ាងណាក្តី ស្ត្រីវ័យចំណាស់នោះ មិនចូលចិត្តអ្នណាហៅគាត់ថាមីងឡើយ ហើយពាក្យនេះបានធ្វើឲ្យគាត់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតស្ទុះទៅបោចសក់និងទះកំភ្លៀងយុវតីរងគ្រោះតែម្តង។ ស្ត្រីវ័យ ៤០ ឆ្នាំដែលមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះបានឲ្យដឹងថាគាត់ពិតជាខឹងអ្នកណាហៅគាត់មីងខ្លាំងណាស់ ហើយពេលខ្លះគាត់ត្រូវតែវាយគេដូចនេះដើម្បីបញ្ចេញកំហឹងរបស់គាត់។

គួរបញ្ជាក់ថា ក្រោយកើតហេតុ ប៉ូលីសបានហៅភាគីទាំងសងខាងទៅសម្រួលគ្នានៅឯស្ថានីយ៍ប៉ូលីស ខណៈដែលគេបានកត់សម្គាល់ថាភាគីជម្លោះទាំងពីរនេះសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិច្រើនដូចគ្នា៕ដោយ៖សហការី

https://youtu.be/3jpW8umjlhc

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print