ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៣ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះបញ្ជាក់ថា៖ ក្នុងនាមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៣ ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖
កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃយន្តការអាស៊ានបូកបី ដែលជាវេទិកាដ៏សំខាន់ សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។ ថ្នាក់ដឹកនាំបានសម្តែងសេចក្តីសោមនស្សចំពោះវឌ្ឍន ភាពក្នុងការអនុវត្តផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។

ថ្នាក់ដឹកនាំបានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ អាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាត នេះ។ ថ្នាក់ដឹកនាំបានឯកភាពគ្នាធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃសមរម្យ ក៏ដូចជាការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពរលូន។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាតាមរយៈមូលនិធីឆ្លើយតបអាស៊ាន សម្រាប់ជំងឺកូវីដ-១៩ និងស្តុកបម្រុងបរិក្ខារពេទ្យតំបន់ អាស៊ាន។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយ ចំនួន ដែលមានជាអាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រង គ្រោះមហន្តរាយ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើក កម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម, សន្តិសុខស្បៀង និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ានបានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានបូកបីឱ្យគាំទ្រដល់គម្រោងនានាដែល ស្ថិតនៅក្រោមផែនការមេស្តីពីការតភ្ជាប់ (MPAC) ឆ្នាំ២០២៥ និងគូសបញ្ជាក់អំពីតម្រូវការក្នុងការ ស្វែងរកការសំយោគរវាងផែនការមេស្តីពីការ តភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយនឹងគំនិតផ្តួចផ្តើម ដទៃទៀត ដើម្បីគាំទ្រដល់របៀបវារៈនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់។ ថ្នាក់ដឹកនាំបានដាំកភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី បានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងរួម

ចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ បញ្ហាផ្សេងទៀតដូចជា

បញ្ហាឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការលំហសមុទ្រក៏ត្រូវបានពិភាក្សាផងដែរ។

ស្អាត កម្ពុជាបានសម្តែងការគាំទ្រចំពោះការបង្កើត ក្រុមការងារអាស៊ានបូកបីស្ដីពីបញ្ហាជំងឺរាត » និង «ស្តុកបំរុងបរិក្ខារពេទ្យតំបន់អាស៊ានបូកបីសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ» ។ កម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃ “សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី សម្រាប់ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ ចំពោះមុខបញ្ហាប្រឈមដែលកើតឡើងថ្មី» ដែលបានគូសបញ្ជាក់អំពីការប្តេជ្ញារបស់ប្រទេសអាស៊ាន បូកបី ក្នុងការពង្រឹងសមត្ថភាពតំបន់ និងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេល អនាគត នៅក្នុងតំបន់។

បន្ទាប់ពីកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានបូកបីក៏បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងដើម្បីលើក កម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយពីវិបត្តិកូវីដ-១៩៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print