តោះនាំគ្នាទៅស្គាល់ទឹកធ្លាក់អូរតាំកននៅមណ្ឌលគីរីទេសភាពស្រស់ស្អាតមិនទាន់មានអ្នកស្គាល់ច្រើននោះទេ(មានវីដេអូ)

ចែករំលែក៖

មណ្ឌលគិរី : ជាការពិតណាស់ភ្ញៀវទេសចរភាគច្រើននៅពេលបានទៅដល់ខេត្តមណ្ឌលគិរីមិនសូវមានការចំណាប់អារម្មណ៍ទឹកធ្លាក់អូរតាំកននេះឡើយ។ ទីកន្លែងទេសចរណ៍ធម្មជាតិមួយនេះគឺនៅឆ្ងាយពីតំបន់ទេសចរណ៍នានានៅក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសជាងនេះទៅទៀតគឺយើងត្រូវចំណាយពេលវេលាយូរក្នុងការធ្វើដំណើរទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ។ ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែកាយនៅទីនោះត្រូវ ចេញពីទីរួមខេត្តមណ្ឌលគិរីមានរយៈពេលប្រហែលមួយម៉ោងកន្លះទៅកាន់ស្រុកពេជ្រាដា រួចបន្តដំណើរទៅកាន់ប៉ុស្តិ៍៧ នឹងបានទៅដល់ទឹកធ្លាក់អូរតាំកនដែលនៅទីនោះ។ ទីតាំងទេសចរណ៍ធម្មជាតិមួយនេះមានភ្ញៀវទេសចរតិចណាស់ដែលបានទៅដល់ទីនោះ។ទឹកធ្លាក់អូរតាំកននេះមានកម្ពស់រហូតដល់ ៨ម៉ែត្រ មុខកាត់៨ម៉ែត្រ ស្ថិតនៅក្នុង ភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕ ដោយ សសម

https://youtu.be/kN4TkwlfvBc

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print