តារាភាពយន្តហុងកុងល្បីឈ្មោះម្នាក់ លោក Savio Tsang ទទួលមរណភាព ក្នុងវ័យ ៥៨ ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះម្នាក់ គឺលោក Savio Tsang បានទទួលមរណភាព ក្នុងអាយុ ៥៨ឆ្នាំ បន្ទាប់ពីលោកបានតស៊ូ នឹងជំងឺមហារីកសួត ដោយមិនប្រាប់ពីស្ថានភាពសុខភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហុងកុង HK01 កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីមុនពេលនោះ ស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះ កាន់តែអាក្រក់ទៅៗ ខណៈដែលរូបគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយខាងវេជ្ជបណ្ឌិត ក៏មានការព្យាករណ៍មិនល្អ ក្នុងការរក្សាជីវិតរស់នៅរបស់លោកផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មានហុងកុង កាលពីខែកុម្ភះកន្លងទៅ ក៏ធ្លាប់បានចុះផ្សាយពីព័ត៌មានជុំវិញរឿង លោក Savio Tsang មានជំងឺមហារីកសួត ប៉ុន្តែនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅតារាសម្តែងរូបនេះ ស្រាប់តែលោក បានបដិសេធ ចំពោះរឿងមានជំងឺដែលមិនអាចព្យាបាលបាន ហើយក៏បានបដិសេធមិនប្រាប់ពីស្ថានភាពសុខភាពទៀតផង។

យ៉ាងណាមិញ ការចាកចេញទាំងអាល័យរបស់តារាសម្ដែងប្រុសរូបនេះ  បានធ្វើឲ្យបណ្ដា មិត្តរួមការងារ មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន ពិតជាបានបង្ហាញពីភាពសោកសៅ និងបានចូលរួមរំលែកទុក្ខយ៉ាងសោកសង្រេងចំពោះក្រុមគ្រួសារ របស់លោកផងដែរ៕

តោះសូមទស្សនារូបភាពតារាខាងលើនេះ មានដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print