ក្នុងរយៈពេល​២៤ម៉ោង នៅលើពិភពលោកមានករណីឆ្លងកូវីដ​១៩ ដល់ទៅ​៦សែននាក់

ចែករំលែក៖

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់​ជិត​៦សែននាក់ ​ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅលើភពផែនដីកើនឡើងដល់ទៅ​ជាង​៥៤,២លាននាក់ និងស្លាប់ជាង​១,៣លានានក់​ក្នុងនោះមានអ្នកស្លាប់ ក្នុងរយៈពេលមួយថ្ងៃ កើនឡើង ​8.965 នាក់។ ក្នុងចំណោមអ្នកឆ្លងលើពិភពលោក ជាង​៥៤,២លាននាក់ មាន ជាង ៣៧,៨ លាននាក់ ជាសះស្បើយ។

អាមេរិក​នៅតែឈានមុខគេដដែលដោយមានអ្នកឆ្លងសរុប ដល់ទៅ 11.217.056 នាក់ និងស្លាប់ 251.215 នាក់ ហើយក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ 148.323 និងស្លាប់ 1.219 នាក់។ រដ្ឋ California និង Texas ​បានក្លាយជារដ្ឋដែលមានអ្នកឆ្លងកូវីដ​១៩ លើសពី​១លាននាក់។
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសថា​ បានអនុវត្តវិធានការណ៍តឹងតែងទប់ស្កាត់ការឆ្លងកូវីដ​១៩​ក្នុងនោះមាន បិទ ក្លិប​រាត្រី កន្លែងកម្សាន្តនានាចាប់ពីម៉ោង​២២។ ចំណែកកម្មវិធីមិនឲ្យមានមនុស្សចូលរួមលើសពី​១០នាក់ឡើយ។
ឥណ្ឌាគឺជាប្រទេស​ដែលមានករណីឆ្លងច្រើនលំដាប់ទីពីរ ​ដោយមានអ្នកឆ្លងក្នុងរយៈពេល​២៤ម៉ោង ដល់ទៅ​ 41.659 នាក់ និងស្លាប់ 449 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌា មាន 8.814.902 នាក់និងស្លាប់ 129.674នាក់។ ទីក្រុងញូវដេលី​មានអ្នកឆ្លងច្រើនជាងគេបំផុត ។
ចំណែកប្រទេសប្រេស៊ីលមានអ្នកឆ្លងច្រើនលំដាប់ទី​៣លើពិភពលោក មានអ្នកឆ្លងសរុប 5.848.959 នាក់ និងស្លាប់ 165.658 នាក់​។ ក្នុងរយៈពេល​២៤ម៉ោង មានអ្នកឆ្លងជាង ២៩,៤លាននាក់ ។
អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ប្រទេសទាំងអស់ត្រូវតែសាមគ្គីដើម្បីយកឈ្នះកូវីដ​១៩ ។ ពេលនេះប្រទេសជាច្រើនបង្ហាញការហត់នឿយចំពោះសកម្មភាពទប់ស្កាត់កូវីដ ប៉ុន្តែកូវីដ១៩វិញ មិនហត់នឿយក្នុងការចម្លងទៅកាន់មនុស្សរាប់សែននាក់ក្នុងមួយថ្ងៃៗនោះឡើយ។ ដូច្នេះយើងត្រូវតែមានស្មារតីទប់ស្កាត់ឲ្យបានល្អបំផុត៕ដោយ​៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print