ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់ឈ្នះសម្រាប់សេណេហ្គាល់ទល់នឹងប្រទេស Guinea-Bissau ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេនៅឯការប្រកួត Africa Cup of Nations ឆ្នាំ២០២១ ។
Mane រកបានគ្រាប់បាល់នៅនាទី៨២ បន្ទាប់ពីកីឡាករ Jorge Nogueiraរបស់ក្រុម Guinea-Bissau ត្រូវបានបណ្តេញចេញនៅតង់ទី២។
សេណេហ្គាល់ដែលបច្ចុប្បន្នជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅទ្វីបអាហ្វ្រិកគឺជាក្រុមទី ២ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីម្ចាស់ផ្ទះកាមេរូន។ សេណេហ្គាល់បានដណ្តើមបាន១២ពិន្ទុ ក្នុង៤ប្រកួតក្នុងពូលI ។
ខ្សែប្រយុទ្ធ Mane ក៏បានស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ២-០ របស់សេណេហ្គាល់លើ Guinea-Bissau ក្នុងការប្រកួតកាលពីថ្ងៃពុធផងដែរសម្រាប់ជើងទី១។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ទ្វីបអាហ្រ្វិកឆ្នាំ២០២១ ត្រូវបានពន្យារពេលដល់ខែមករា ឆ្នាំ២០២២ ដោយសហព័ន្ធបាល់ទាត់អាហ្រ្វិកប្រកាសពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ៕
ដោយ៖ភារៈ